ខេត្តព្រះសីហន ៖ កម្លាំងមន្រ្តីឧទ្យានុរក្ស នៃតំបន់ការពារធម្មជាតិស្រុកកំពង់សិលា សហការជាមួយកម្លាំងក្រុមហ៊ុនA2A នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលា ម៉ោង ១៣ និង៣០នាទី បានចុះល្បាតនៅចំណុចអូរអាម៉េត ក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត–កុសមៈ(គិរីរម្យ) បានជួបជនសង្ស័យ ចំនួន០២នាក់ បានបម្រុងនឹងធ្វើសកម្មភាពអាររំលំឈើ មានសាវតាជាតិដូចខាងក្រោមៈ
១–ឈ្មោះ ប៉ែត នី ភេទប្រុស អាយុ៥៧ឆ្នាំ អាសយដ្ឋាន ភូមិត្រពាំងវែង ឃុំត្រពាំងរាំងស្រុកជុំគិរីខេត្តកំពង់ស្ពឺ។
២–ឈ្មោះ ភូន ផានិត ភេទប្រុស អាយុ២៨ឆ្នាំ អាសយដ្ឋាន ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូត រណាយន្ត០១គ្រឿង កាំបិត០១ដើម ពូថៅ០១ដើម។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនមកបំពេញនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហន៕
...