ភ្នំពេញ: សម្តេចតេជោ ហុ៊ន សែន ប្រធានគណក្សប្រជាជនកម្ពុជា នឹងលោក សម រង្សីុ ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញវត្តមានសារជាថ្មី ពីភាពស្និទស្នាលលក្ខណះគោរពស្រឡាញ់ គ្នាទៅវិញទៅមកសម្រាប់ពិធីជួបជុំទទួលអាហាររួមគ្នាជាមួយក្រុមគ្រួសារ។
វត្តមានថ្នាក់ដឹកនាំប្រធានបក្សទាំង២ មិនត្រឹមតែបង្ហាញអោយឃើញពីចំណងវប្បធម៍សន្ទនាកាន់តែមានភាពរឹងមាំុប៉ុណ្ណោះទេ គឺសម្តេចតេជោ នឹងលោក សម រង្សីុ បានចម្លងការស្រឡាញ់ គោរពគ្នា ស្របតាមវប្បធម៍សន្ទនាទៅដល់ភរិយា នឹងបុត្រា-បុត្រី អោយប្រជាពលរដ្ឋបានឃើញថា វប្បធម៍សន្ទនាមិនត្រឹមចំណេញដល់ប្រទេសជាតិបុណ្ណោះទេ ហើយក៏ប្រកបដោយមនោសញ្ចេតនាកាន់តែជ្រាលជ្រៅ។
ប្រជាពលរដ្ឋពិតជាចង់ឃើញ ចង់បានវត្តមាននៃក្តីស្រឡាញ់របស់ប្រធានបក្សទាំងពីរបែបនេះជារៀងរហូត ដើម្បីទទួលបាននូវការអភិវឌ្ឍន៍ រីកចំរើន នឹងសុខសន្តិភាពជូនប្រទេសជាតិ-ប្រជាពលរដ្ឋ។ សុខ ខេមរា
...