ខេត្តព្រះសីហនុរ: នារសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២០ដ្ឋបាលក្រុងព្រះសីហនុ ក្រោមការបញ្ជាដោយផ្ទាល់របស់លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបង្រ្កាបទីតាំងល្បែងជល់មាន់ និងបាញ់អាប៉ោងមួយកន្លែង ស្ថិតនៅក្រុម២២ ភូមិ១ សង្កាត់១ ក្រុងនិងខេត្តព្រះសីហនុ
ក្នុងប្រតិបត្តិការបង្រ្កាបខាងលើនេះ កម្លាំងឃាត់បានមនុស្ស៣នាក់ មាន់៤ក្បា ម៉ូតូ១៩គ្រឿង យកទៅសាលាក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានបញ្ជាក់យ៉ាងច្បាស់ថា នឹងបង្រ្កាបល្បែងសុីសងអោយខានតែបានទូទៅក្រុងព្រះសីហនុ ដោយសំណូមពរអោយបងប្អូនប្រជាពលរដ្ឋជួយរាយការណ៍មក(ធានារក្សាការសំងាត់ជូន) ៕ ដោយ ស សម
...