ថៃរិតបន្តឹងក្នុងឱកាសចូលឆ្នាំ អ្នកប្រមូលផ្តុំ គ្នាផឹកអាចជាប់ពន្ធនាគារមួយឆ្នាំ

ចែករំលែក៖

បើគិតត្រឹមថ្ងៃទី១១ ខែមេសា នៅក្នុងប្រទេសថៃ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់២៥១៨នាក់ ក្នុងនោះស្លាប់៣៥ និងជាសះស្បើយ១១៣៥នាក់។

ដោយសារចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ចេះតែបន្ដកើនឡើងជាលំដាប់ ទើបអាជ្ញាធរ នៃប្រទេសនេះ បានដាក់បម្រាមទៅលើអ្នកផឹក កុំឲ្យប្រមូលផ្ដុំគ្នា សូម្បីតែក្រុមតូចមានគ្នា៣ទៅ៤នាក់ ក៏ត្រូវហាមឃាត់ដែរ ហើយអ្នកប្រព្រឹត្ដល្មើសអាចនឹងត្រូវពិន័យជាប្រាក់ រហូតដល់ទៅជាង៣ពាន់ដុល្លារអាមេរិក ឬជាប់គុក១ឆ្នាំ។

សារព័ត៌មាន បាងកកប៉ុស្តិ៍នៅថ្ងៃទី១១ខែមេសាបានផ្សាយថា សង្រ្កាន្ដចូលឆ្នាំថ្មី នឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ៗនេះ ហើយពលរដ្ឋថៃទាំងអស់ក៏ត្រូវបានព្រមាន មិនឲ្យមានការជួបជុំគ្នាផឹកស៊ីជាក្រុមនោះឡើយ។ សូម្បីតែការជួបជុំគ្នាជាក្រុមតូចមួយ មានមនុស្សត្រឹមតែ៣ទៅ៤នាក់ ក៏ត្រូវបានហាមឃាត់ផងដែរ។ ការព្រមានខាងលើក្រោយមានពលរដ្ឋជាច្រើនមួយចំនួន បានប្រញាប់​ប្រញាល់ទៅទិញស្រា យកមកស្ដុក​សម្រាប់ទុកផឹក​ ដើម្បីឲ្យបានមុនការហាមឃាត់លក់ស្រា នៅក្នុងទីក្រុងបាងកក និងនៅតាមបណ្ដាខេត្តនានា។

លោកវេជ្ជបណ្ឌិត ​Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានថ្លែងថា ករណីនេះ ប៉ូលិសអាចនឹងប្រើសិទ្ធិអំណាចរបស់ខ្លួន ក្រោមច្បាប់គ្រាអាសន្ន ដើម្បីចាត់វិធានការទប់ទល់នឹងការប្រមូលផ្ដុំគ្នានេះ ។ ប៉ុន្តែក្តីបារម្ភ អំពីការរីករាលដាល នៃកូវីដ១៩ នៅក្នុងអំឡុងសង្រ្កាន្ដចូលឆ្នាំថ្មីនៅតែបន្តកើតមាន។ សង្រ្កាន្ដចូលឆ្នាំថ្មីរបស់ថៃ នៅឆ្នាំនេះ នឹងចូលមកដល់ នៅថ្ងៃទី១៣ ខែមេសា ខាងមុខ។

ខេត្ដជាច្រើនរបស់ថៃ ខែមេសា បានចេញបម្រាមលក់ស្រា រួមមាន ខេត្តBuri Ram, Chai Nat, Chiang Mai, Lamphun, Mukdahan, Nakhon Pathom, Phichit, Phitsanulok, Prachin Buri, Rayong, Sakon Nakhon, Samut Songkram, Suphan Buri និងខេត្តសុរិន្ទ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print