ក្រសួងធនធានទឹក​ ក្រេីនរំឭកបន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​អ្នកព្យាក​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បានរកឃេីញថា​ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០នេះ​ បណ្ដាខេត្តនៅតំបន់វាល​ទំនាបកណ្ដាលចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា នឹងអាចមាន​ភ្លៀង​ធ្លាក់រាយ​ប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ និងបណ្តាខេត្តនៅខ្ពង់រាបឦសានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម រីឯ​បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ១៥-​១៧ ខែមេសា ផ្នែកមួយចំនួននឹងអាច​មាន​ភ្លៀងធ្លាក់ ,ក្នុងកម្រិត​ពីតិចទៅ​ច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។

នេះបេី​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០​នេះ​ ដែលអះអាង​ប្រាប់​ពីមូលហេតុថា​ ជ្រលងសម្ពាធខ្ពស់ រំកិលអូសបន្លាយមកលើខ្ពង់រាបឦសានខណៈជ្រលងសម្ពាធទាប បន្តគ្របដណ្តប់មកលើតំបន់វាលទំនាបកណ្ដាល​ និងតំបន់មាត់សមុទ្រ ។

ក្រុម​អ្នកព្យាក​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បានក្រេីនរំឭកសូមសាធារណជនបន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ
រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមាន ជាពិសេស នៅផ្នែកខ្លះនៃតំបន់វាលទំនាប័កណ្តាល និងតំបន់ជួរភ្នំដងរែក ចាប់ពីថ្ងៃទី ១៥-១៧ខែមេសា។

តាមរយៈ​ការព្យាករ​រកឃេីញខាងលេី​នេះនឹងធ្វេីអោយស្ថានភាពអាកា​ស​ធាតុអាកាសមានលក្ខណៈដូចខាង​ក្រោម៖
១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C
– នៅថ្ងៃទី១៥-១៨ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦°C​ និងថ្ងៃទី ១៩-២១ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣៤-​៣៨°C។​ ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា នឹងអាចមានរៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ ។

២- បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°c ។​ ផ្នែក​មួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។

៣- បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°c ។​ ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ផ្នែកមួយចំនួននឹងអាចមាន​ភ្លៀងធ្លាក់ ,ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ​ ៕  ដោយ​ ៖​ សុខខេមរា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print