សង្ស័យដុតទៀនធូបទទួលទេវតាមិនប្រយ័ត្នឆេះផ្ទះអស់២ខ្នងទាំងយប់

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​អគ្គិភ័យមួយបានឆាបឆេះផ្ទះជាប់ៗគ្នាអស់ចំនួន២ខ្នង​យ៉ាងសន្ធោសន្ធៅ
ហើយត្រូវសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីម្ចាស់ផ្ទះអុជទៀនធូបទទួលទេវតាមានការធ្វេសប្រហែស។

ឧបប្បត្តិហេតុដោយអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងជើង​ឈៀងខាងកើតចំណុចវត្តអូរត្រេះ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ក្រោយពីគេទទួលទេវតាឆ្នាំថ្មី។
បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានឲ្យដឹងថា ម្ចាស់ផ្ទះ​បង្កឲ្យមានអគ្គិភ័យខាងលើនេះឈ្មោះ ម៉ិ លិ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​បិទ​ស្រា រស់នៅ​ភូមិ​-​ឃុំ​ខាងលើ របួសស្រាលដោយរលាកភ្លើងហើយត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។
សមត្ថកិច្ចដដែលបានបន្តថា អគ្គិភ័យនេះខូចខាតសម្ភារៈរួមមាន រថយន្ត១គ្រឿង ម៉ាក​តូយ៉ូតាកាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់​, ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ 2019 និង​សម្ភារៈ​មួយ​ចំនួន​ធំទៀត។
ក្នុង​ពេលនោះដែរសមត្ថកិច្ចជំនាញបានចេញទៅធ្វើអន្តរាគមន៍ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់ទឹកចំនួន៤គ្រឿង ទើប​រលត់​ទៅ​វិញ​ទាំងស្រុង​។
យ៉ាងណាក្នុងករណីនេះសមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា គឺ​បណ្ដាល​មក​ពីម្ចាស់ផ្ទះ​ដុត​ទៀន​ធូប​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មីមិនប្រុងប្រយ័ត្ន ៕​ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print