ប្រធានាធិបតីបារាំងថ្លែងអំណរគុណដល់អ្នកដែលបានជួយសង្គ្រោះព្រះវិហារ Notre Dame de Paris ហើយសន្យាកសាងឡើងវិញក្នុងរយៈពេល៥ឆ្នាំ

ចែករំលែក៖

ក្រុងប៉ារីស៖ កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ព្រះវិហារ Notre Dame ប្រទេសបារាំងត្រូវបានឆាបឆេះ។ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមលោក Emmanuel Macron បានថ្លែងអំណរគុណដល់អ្នកទាំងអស់ដែលបានជួយសង្គ្រោះអ្នកផ្ដល់ជំនួយនិងអ្នកសាងសង់នៃព្រះវិហារបារាំងកាលពីមួយឆ្នាំមុនបន្ទាប់ពីអគ្គិភ័យដែលបានបំផ្លាញព្រះវិហារNotre Dame de Paris និងបង្កឲ្យមានការរំជើបរំជួលនៅជុំវិញពិភពលោក។ លោកបានថ្លែងថា«យើងមិនភ្លេចពីភាពក្លាហានអ្នកដែលបានជួយសង្គ្រោះព្រះវិហារពីអណ្ដាតភ្លើងនិងសប្បុរសធម៌ដ៍ធំធេង ដូចជា ទាហានពន្លត់អគ្គិភ័យ មន្ដ្រីប៉ូលីស រដ្ឋមន្រ្ដីក្រសួងវប្បធម៌ ស្ថាបត្យករ សិប្បករ កម្មករ កាកបាទក្រហម សាលាក្រុងប៉ារីសជាដើមដែលពួកគេសាកសមទទួលបានងារថា «ការទទួលស្គាល់ពីជាតិ»។ លោកបន្ដថា «ខ្ញុំសន្យាថាយើងនឹងកសាងព្រះវិហារ Notre Dame ឡើងវិញក្នុងរយៈពេល៥ឆ្នាំទៀតយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឆ្លើយតបតាមពេលវេលាកំណត់នៃការស្ដារឡើងវិញ។ ជាការពិតណាស់ការជួសជុលព្រះវិហារNotre Dame de Paris ត្រូវបានផ្អាកដំណើរការនៅពេលមានវិបត្ដិសុខភាពមេរោគCovid-19 ប៉ុន្ដែវានឹងចាប់ផ្ដើមឡើងវិញឆាប់ៗតាមដែលអាចធ្វើទៅបាន។ ដើម្បីរម្លឹកខួបមួយឆ្នាំនៃការឆាបឆេះព្រះវិហារ Notre Dame de Paris កណ្ដឹងដ៍ធំនៅព្រះវិហារនេះនឹងត្រូវបន្លឺសម្លេងរោទិ៍នៅម៉ោង៨យប់(ម៉ោងនៅប្រទេស

បារាំង)ថ្ងៃពុធនេះ៕ ដោយ៖ម្លិះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print