ក្រុមហ៊ុនអាម៉ាហ្សូនបានសម្រេចបិទទ្វារសាខាចែកចាយទាំងអស់នៅក្នុងប្រទេសបារាំង ក្រោយពេលតុលាការ បានសម្រេច ផាកពិន័យជាទឹកប្រាក់១លានអឺរ៉ូ រាល់មុខទំនិញនីមួយៗ ដែលបានដឹកជញ្ជូនខុសច្បាប់ ។ បារាំង អនុញ្ញាតឲ្យដឹកជញ្ជូន តែមុខទំនិញពាក់ព័ន្ធសុខភាព ដូចជា ស្បៀងអាហារ បរិក្ខារពេទ្យ…។
ក្រុមហ៊ុន មានគម្រោងតវា ប៉ុន្តែ ដោយសារតែស្ថានភាពបច្ចុប្បន្នមិន អំណោយផល ទើបសម្រេចបិទ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ២០ខែមេសា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រុមហ៊ុនអាម៉ាហ្សូន បាននិយាយទៅកាន់សារព័ត៌មាន The Verge ថា «តាមសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១៤ខែមេសា យើងត្រូវផ្អាករាល់សកម្មភាព ចែកចាយនៅក្នុងប្រទេសបារាំង បើទោះបីយើងបានចំណាយប្រាក់ច្រើន ដើម្បីសុវត្ថិភាព បុគ្គលិក ដែលធ្វើការនៅពេលនេះ។
ការឆ្លងរាលដាលកូវីដ-១៩បានធ្វើឲ្យក្រុមហ៊ុន អាម៉ាហ្សូន
ជួបផលលំបាកយ៉ាងខ្លាំងក្នុងការដឹកជញ្ជូនទំនិញទៅតាមផ្ទះ ។បច្ចុប្បន្ន មានសាខាក្រុមហ៊ុនអាម៉ាហ្សូនដល់ទៅ ៥០កន្លែងទូទាំងពិភពលោក មានបុគ្គលិកឆ្លងកូវីដ ១៩ហើយក្រុមហ៊ុន ក៏បានបង្កើតបន្ទប់ត្រួតពិនិត្យ ដាច់ដោយឡែកសម្រាប់បុគ្គលិករបស់ខ្លួន។
បណ្តាឃ្លាំងទំនិញអាម៉ាហ្សូននៅក្នុងប្រទេសបារាំង មានបុគ្គលិកធ្វើការរហូតដល់ទៅ១ម៉ឺននាក់ នៅពេលនេះក៏បានស្នើឲ្យបុគ្គលិកទាំងអស់ សម្រាកនៅផ្ទះសិន៕