ចោរពីរនាក់បើកម៉ូតូឆក់កាបូបពីស្រ្តីពីរនាក់បានសម្រេចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់បានសម្រេចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សក្បែរមុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១.មានឈ្មោះ ស្រីអូន អាយុ ៥២ឆ្នាំ (ជាអ្នកបើកម៉ូតូ) ទី២.មានឈ្មោះ ខៀវ តុលា អាយុ ជាង៤០ ឆ្នាំ(ជាអ្នកអង្គុយនៅពីក្រោយនិងជាម្ចាស់កាបូប)។

ប្រភពពត៌ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-0258 ចេញពីម្តុំផ្សារទួលសង្កែគោលបំណងមកផ្សារអូឬស្សី ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបគាត់ដែលនៅអង្គុយពីក្រោយបានសម្រេចរួចជិះគេចខ្លួន។ ភ្លាមៗនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ និងបានសម្គាល់ភិនភាគជនសង្ស័យបានរាយការណ៍ជូនសមត្ថកិច្ច នៅក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ច ខណ្ឌ៧មករា កំពុងល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រទះឃើញជនសង្ស័យទាំងពីរដូចភិនភាគដែលប្រជាពលរដ្ឋបានរាយការណ៍ជូនថាមានករណីឆក់នៅខណ្ឌដូនពេញរួច ក៏បើកម៉ូតូដេញក្មេងប្រុស២នាក់ដែលបើកម៉ូតូនៅតាមផ្លូវមកដល់ចំណុចផ្ទះសំណាក់មួយកន្លែងតាមបណ្ដោយផ្លូវ១០៧ ក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករាជនសង្ស័យទាំង ពីរនាក់បានចូលក្នុងផ្ទះសំណាក់បាត់។ភ្លាមនោះសមត្ថកិច្ចក៏បាននាំគ្នាចូលទៅក្នុងផ្ទះសំណាក់ និងសុំសហការពីម្ចាស់ផ្ទះដើម្បីសុំបង្ហាញជនសង្ស័យទាំងពីរនាក់រួចក៏បានហៅជនរងគ្រោះមកមើលជនសង្ស័យទាំងពីរតើពិតប្រាកដ ឬមួយមិនពិត ក្រោយពីជនរងគ្រោះបានពិនិត្យមើលរួចរាល់ហើយជនរងគ្រោះបានប្រាប់សមត្ថកិច្ចវិញថាអ្នកទាំងពីរនាក់គឺមិនមែនជនសង្ស័យឆក់កាបូបរូបគាត់នោះទេ។ ជនរងគ្រោះបានប្រាប់ទៀតថានៅកាបូបរបស់មានលុយដុល្លារចំនួយ១០០ដុល្លារលុយខ្មែរ ៦០មុឺនរៀល និងទូរស័ព្ទដៃម៉ាកoppoមួយគ្រឿង។

បន្ទាប់ពីកើតហេតុជនរងគ្រោទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក ដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យទាំងពីរនាក់យកមកផ្តន្ទាទោសទៅតាមច្បាប់៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print