គិតត្រឹមម៉ោង១១ព្រឹកនេះមានកម្មករ-កម្មារិនី៦០នាក់មកពីរោងចក្រនៅខណ្ឌឬស្សីកែវចូលពិនិត្យសុខភាពធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅវិទ្យាល័យឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ:វិទ្យាល័យឬស្សីកែវជាទីតាំងដែលសាលារាជធានីភ្នំពេញរៀបចំជាកន្លែងទទួល​ឲ្យកម្មករ​-​កម្មការិនីធ្វើចត្តាឡីស័ក(ដាក់នៅដាច់ដោយឡែក) រយៈពេល១៤ថ្ងៃ បន្ទាប់ពីវិលត្រឡប់មកពីស្រុកកំណើតចូលក្នុងរាជធានីភ្នំពេញ ។

បើតាមមន្រ្តីក្រសួងការងារបានឲ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារទទួលបានកម្មករ-កម្មារិនីរោងចក្រនៅក្នុងខណ្ឌឬស្សីកែវចំនួន ៦០នាក់ មានប្រុស៤នាក់ ដែលត្រឡប់មកពីតាមបណ្តាខេត្ត ធ្វើចត្តាឡីស័ក​ ពិនិត្យសុខភាព ក្រោយពេលពិនិត្យសុខភាពពួកគាត់រួចរាល់ហើយ មន្រ្តីក្រសួងការងារបានចេញលិខិតបញ្ជាក់សុខភាពកម្មនិយោជិក រួចឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ ដើម្បីយកលិខិតបញ្ជាក់សុខភាពនេះជូនដល់អាជ្ញាធរមូលដ្ឋានតាមដានបន្តទៀតរយៈពេល១៤ថ្ងៃ។

លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ការដាក់កម្មករ-កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ គឺធ្វើឡើងដើម្បីសុខមាលភាពរបស់កម្មករ-កម្មការិនីទាំងដែលបម្រើការនៅតាមរោងចក្រទាំងអស់គ្នា។

ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជារាជរដ្ឋាភិបាល យើងអត់យកទោសពៃអីទេ ការដាក់ឱ្យកម្មករ-កម្មការិនី ដែលត្រឡប់មកពីស្រុកកំណើតដាក់ ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺធ្វើឡើងដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ កម្មករ-កម្មការិនីទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់វិធានការក្តៅចំ​ពោះកម្មករ-កម្មការិនីណា ដែលឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ដោយគ្មានការអនុញ្ញាត នៅពេលវិលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនិងគ្មានប្រាក់​​​ឈ្នួល។
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីក្រើនរំលឹកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមអនុវត្តគោលការណ៍ ធ្វើចត្តាឡីស័ក កម្មករ-កម្មការិនី រយៈពេល១៤ថ្ងៃ ចំពោះអ្នកណា ដែលឈប់សម្រាកគ្មានច្បាប់អនុញ្ញាត្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print