រថយន្តថយក្រោយខ្វះការប្រុងប្រយត្ន័បុកម៉ូតូរងរបួសបាក់ជើងនារីម្នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីម្នាក់បានរងរបួសបាក់ជើងខាងស្ដាំសន្លប់ស្ដូកស្ដឹងនិងកន្លែងខណៈដែលមានរថយន្តមួយគ្រឿងបានបើកថយក្រោយខ្វះការប្រុងប្រយត្ន័ក៏ត្រូវម៉ូតូរបស់ជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់បុកពីក្រោយយ៉ាងពេញទំហឹងកាលព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ នាងលក្ខិណា អាយុ២៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន មានទីលំនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងខេត្តស្វាយរៀងខណៈបើកបរម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1O-8653ខូចខាតយ់ាងដំណំ។ រីឯអ្នកបើករថយន្តមានឈ្មោះ ហួ សុភា អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិវាលយន្ដ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងមាននារីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅដោយធ្វើដំណើរលើផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដម៉ាក ហ៊ីយាន់ដាយពាក់ស្លាកលេខភ្នំពេញ2F-6041បានបើក រថយន្ដថយក្រោយពីត្បូងមកជើង ខ្វះការប្រុងប្រយត្ន័ក៏បុកម៉ូតូដែលជិះលើផ្លូវជាតិខាងក្រោយរថយន្តតែម្ដងបណ្ដាលអោយជនរងគ្រោះរងរបួសបាក់ជើងស្ដាំហើយត្រូវបានប្រជាពលរដ្ឋហៅសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៍ដឹករងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងរីឯម្ចាស់រថយន្តនិងរថយន្តព្រមទាំងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលនាំយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕

12494804_959876564065466_22617282298906643168_n

12494804_959876564065466_2261728229896643168_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print