ឆែកឆេរលំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀននៅឃុំព្រែកតាទែនដកហូតបានថ្នាំញៀន១កញ្ចប់ធំនិងរថយន្តកាមរីបាឡែន១គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកពញាឮសហការជាមួយនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើការឆែកឆេរលំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន២​នាក់ប្តីប្រពន្ធ នៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ។

20160113224546 (5) - Copy

លោកវរសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញាឮបានឲ្យដឹងថា ប្រតិបត្តិការឆែកឆេរខាងលើនេះដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអជ្ញារងរាជធានីភ្នំពេញ និងមានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តកណ្តាល ។ ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនឈ្មោះ ជិន ប៊ុនណា ភេទប្រុស អាយុ៤២ឆ្នាំ ដកហូតបានថ្នាំញៀន០១កញ្ចប់ធំ ,ទូរដែកចំនួន១ និងរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I-2021 ប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចាត់ការបន្តតាមច្បាប់ ។

លោកអធិការបានបន្តថា នៅវេលាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានធ្វើការបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដួរគ្រឿងញៀន២នាក់ម្តាយកូន នៅលើកំណាត់ផ្លូវជាសុផារ៉ាក្នុងរាជធានីភ្នំពេញ ។ មេក្លោងជួញដូរគ្រឿងញៀននោះឈ្មោះ ដែង សុភារី ភេទស្រី អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជិន ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ ។ ទាំង២នាក់នេះត្រូវជាប្រពន្ធ និងកូនរបស់ឈ្មោះ ជិន ប៊ុនណា បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយគ្នានៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនទាំង២នាក់ម្តាយកូនសមត្ថកិច្ចបានដកហូតថ្នាំញៀន១កញ្ចប់ និងរថយន្តឡិចស៊ីស១គ្រឿង ។

លោក ដួង តេង បានបន្តទៀតថា បន្ទាប់មកទើបសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយសមត្ថកិច្ចនគរបាលស្រុកពញាឮឆែកឆេរលំនៅដ្ឋានខាងលើនេះ ។ ជាលទ្ធផលឃាត់ខ្លួនបានបុរសជាប្តីម្នាក់ទៀត និងវត្ថុតាងខាងលើ ។ មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជិន ប៊ុនណា កន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនម្តងរួចមកហើយពីបទផលិត និងជួញដូរគ្រឿងញៀន ។ ពេលបញ្ជូនទៅតុលាការខេត្តកណ្តាលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារខេត្តរយៈពេល៣ឆ្នាំប៉ុណ្ណោះ ៕

20160113224552 - Copy

20160113224550 - Copy

20160113224553

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print