ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់បណ្តាលអោយផ្ទះ​ប្រជាពលរដ្ឋ៨១​ខ្នងនៅស្រុកថ្មពួក​រង​ការ​ខូចខាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅ​ល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០​នេះ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ជាមួយនិង​ខ្ស​ល់​កន្ត្រាក់​បោកបក់​មក​ចំ​ស្រុក​ថ្មពួក​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨១​ខ្នង ត្រូវ​រង​នូវ​ការខូចខាត​ធ្ងន់​និង​ស្រាល​ស្ទើរ​អស់ទាំង​ស្រុង។

មន្ត្រី​នគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ចន្លោះ​វេលា​ម៉ោង​៥​ទៅ​ម៉ោង​៧​យប់​ ថ្ងៃទី​២៣ ​ខែមេសា​ ឆ្នាំ​២០២០ នៅ​ស្រុក​ថ្មពួក​ មាន​ភ្លៀង​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​ចំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​សរុប​៨១​ខ្នង បាន​រង​​ការខូចខាត​ធ្ងន់ស្រាល។

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង​៨១​ខ្នង​ ដែល​រង​នូវ​ការខូចខាត​នោះ​មាន ក្នុង​ឃុំ​ថ្មពួក​ខូចខាត​ធ្ងន់​ស្រាល​ចំនួន​២៧​ខ្នង ក្នុង​ឃុំ​គំរូ​ខូចខាត​ធ្ងន់​ស្រាល​ចំនួន​១៤​ខ្នង ​និង ​ឃុំ​គោក​រមៀត​ខូចខាត​ធ្ងន់​ស្រាល​ចំនួន​៤០​ខ្នង​។ ក្នុងករណី​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ មិនទាន់​ទទួល​បាន​ថា ​មាន​គ្រោះថ្នាក់​មនុស្ស សត្វ​នៅឡើយ​ទេ។

ក្រោយពី​ភ្លៀង​ធ្លាក់​ចប់ ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ ក្រោយពី​កើតហេតុ​ហើយ​ត្រូវបាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ជួយ​រៀបចំ​ទុកដាក់​ឲ្យ​មាន​របៀបរៀបរយ​ឡើងវិញ​និង​ត្រៀម​ជួយ​ជួសជុល​បន្ត​នៅ​ថ្ងៃមុខ​នេះ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print