ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន3នាក់ជាប់ពាក់ព័ន្ធក្នុងករណីជួញដូរ ចែកចាយ ប្រើប្រាស់និងផ្តល់ទីតាំង ដោយមានការសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើកិច្ចប្រតិបត្តិការណ៍បង្ក្រាបជនសង្ស័យប្រុស ស្រីចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីជួយដូរ ចែកចាយនិងផ្តល់ទីតាំងដើម្បីប្រើប្រាស់គ្រឿងញៀន ។
ហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង១១នឹង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅម្តុំសំណង់អាធិបតេយ្យ តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ផាន់ ធា ភេទស្រី អាយុ៤៨ឆ្នាំ (ជាម្ចាស់ផ្ទះ និងជាម្ចាស់ថ្នាំ) ទី២ឈ្មោះ ផាន់ ណាវី ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះ យី ធា ភេទប្រុស អាយុ២៧ឆ្នាំ ។ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ គឺកម្លាំងបានធ្វើការតាមដាន និងស៊ើបអង្កេតអស់រយះពេលជាច្រើនថ្ងៃ និងមានការសហការរាយការណ៍ផ្តល់ពត៌ពីប្រជាពលរដ្ឋ ដោយជនសង្ស័យទាំង៣នាក់គឺមុខសញ្ញាជួយដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ។ ប្រភពបន្តថា ដោយទទួលបានពត៌មានច្បាស់ការហើយនោះ ទើបកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ដោយមានការសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះមកធ្វើការឃាត់ខ្លួនបានជាក់ស្តែងចំនួន៣នាក់ (ប្រុស២នាក់ ស្រី១នាក់) និងឆែកឆេរក៏ប្រទះឃើញវត្ថុតាងមួយចំនួនធំដូចជា គ្រឿងញៀនប្រភេទក្រាមពណ៍ស (ម៉ាទឹកកក) ៤០កញ្ចក់តូច និងមួយកញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀន ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងជាច្រើនទៀតផងដែរ ។
បន្ទាប់ពីធ្វើការឆែរឆេររួចមកកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានបញ្ចូនខ្លួនជនសង្ស័យទាំង៣នាក់ ទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ព្រែកជ័យ