គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការណែនាំពីលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចាត់ឲមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចើមផ្លូវចំនួន២ទីតាំង
ទីតាំងទី១ ៖ ណែនាំដល់បងប្អូនអាជីវករលក់ដូរនៅលេីផ្លូវជុំវិញផ្សារទឹកថ្លាអោយពួកគាត់រេីចេញ និងខិតចូលទៅក្នុងផ្ទះ និងរុះរេីសំយ៉ាបខាងមុខផ្ទះ ដេីម្បីបេីកផ្លូវងាយស្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។នឹង
ទីតាំងទី២ ៖ ណែនាំដល់បងប្អូនអាជីករដែលលក់ដូរនៅផ្លូវចូលសាលាសង្កាត់ទឹកថ្លា (បុរី១០០ខ្នង) មិនឲ្យលក់ដូរបង្ករឲ្យប៉ះពាល់ការធ្វើចរាចរណ៍៕ ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print