ពលរដ្ឋអាមេរិក មិនយល់ពីអារម្មណ៍ របស់ក្រុមគ្រូពេទ្យរាប់ម៉ឺននាក់កំពុងធ្វើការទាំងថ្ងៃទាំងយប់ ព្យាបាលអ្នកជំងឺ ហើយបណ្តាលឲ្យក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិការ៩ម៉ឺននាក់ឆ្លងកូវីដ-១៩ ពីអ្នកជំងឺ។ ប៉ុន្តែពលរដ្ឋអាមេរិកនៅតែបន្ត ទៅកម្សាន្តសប្បាយមិនខ្វល់ពីការឆ្លងកូវីដ១៩នោះឡើយ។
សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៦ខែមេសា បានផ្សាយថា បច្ចុប្បន្នអាកាសធាតុក្តៅ រដ្ឋកាលីហ្វ័រញ៉ា ធ្វើឲ្យពលរដ្ឋអាមេរិក ជិត១លាននាក់នាំគ្នាទៅកាន់ឆ្នេរសមុទ្រ ដើម្បីហាលថ្ងៃ លេងទឹកសមុទ្រ។ ជាមួយគ្នានោះបណ្តាហាងលក់ទំនិញ ពិសេសគឺ ហាង សាឡន កាត់សក់នៅក្នុងរដ្ឋGeorgia និង Oklahoma ក៏ទទួលបានការអនុញ្ញាតឲ្យបើកទ្វារឡើងវិញ។
ជាមួយគ្នានេះអភិបាល រដ្ឋញូវយ៉ក លោក Andrew Coumo បានប្រមានថា ការបើកទ្វារ ដំណើរការសេដ្ឋកិច្ចនាពេលនេះពិតជារឿងដ៏គ្រោះថ្នាក់។ ចំណែកអភិបាលរដ្ឋ Rhode Island,លោកស្រី Gina Raimondo ក៏បានព្រមានដូចគ្នានោះដែរ ថា ការជួបជុំគ្នារបស់ពលរដ្ឋនាពេលនេះ អាចនឹងមានអ្នកឆ្លងកាន់តែច្រើន ហើយពេលនោះការដាក់រដ្ឋក្នុងគ្រាអាសន្ននឹងបន្តអូសបន្លាយរយៈពេលយូរ ។
តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins ក្នុងរយៈពេល២៤ម៉ោងកន្លងមក អាមេរិកមានអ្នកឆ្លងថ្មីជាង៤៣ពាន់នាក់ និងស្លាប់ជាង២៣០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងជិត១លានានក់ និងស្លាប់ជាង៥៤ពាន់នាក់ហើយ៕