ទាហានរុស្ស៊ីជិត១ពាន់នាក់ឆ្លងកូវីដ១៩ ក្រោយការធ្វើតេស្តជាទ្រង់ទ្រាយធំ

ចែករំលែក៖

គិតមកដល់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ តាមគេហទំព័រ worldometers.info នៅទូទាំងប្រទេសរុស្ស៊ី មានពលរដ្ឋជាង ៨០ពាន់នាក់ឆ្លងកូវីដ១៩ ក្នុងនោះមាន៧៤៧នាក់ស្លាប់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ មាន៦៧៦៧នាក់។
អ្វីដែលចាប់អារម្មណ៍បំផុតនោះ មានទាហានរុស្ស៊ី ដល់ទៅជិត១ពាន់នាក់ឆ្លងកូវីដ១៩។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា មកទល់ពេលនេះមានទាហានដល់ទៅ៨៧០នាក់ឆ្លងកូវីដ១៩ ។
សារព័ត៌មាន រុស្ស៊ី Sputnik បានផ្សាយថា តាមលទ្ធផលធ្វើតេស្តជាទ្រង់ទ្រាយធំនៅថ្ងៃទី២៦ខែមេសា ទៅលើកម្លាំងទាហារុស្ស៊ី ដោយរកឃើញមានទាហាន ដល់ទៅ៨៧៤នាក់ឆ្លងកូវីដ១៩ ។ ជាមួយគ្នានេះទាហាន៣១៤នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យយោធា និង១៧៥នាក់កំពុងព្យបាលនៅទីតាំងទាហានឈរជើង។ ក្រៅពីនេះ នៅមានទាហាន ៣៧៩នាក់បានផ្តាច់ខ្លួនព្យាបាលនៅផ្ទះ។
កាលពីសប្តាហ៍កន្លងមករុស្ស៊ីបានដាក់ឲ្យនៅដាច់ដោយឡែកទាហានដែលចូលរួមហ្វឹកហាត់នៅទីក្រុងមូស្គូ រហូតដល់១៥ពាន់នាក់ ត្រៀមព្យុហយាត្រា តែត្រូវបានលុបចោលវិញដោយសារតែការឆ្លងរាលដាលកូវីដ១៩ កើនឡើងក្នុងប្រទេសនេះ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print