អេស្ប៉ាញអនុញ្ញាតឲ្យកុមារចេញលេងក្រៅផ្ទះបានបន្ទាប់ពីការហាមឃាត់ឲ្យនៅក្នុងផ្ទះជាច្រើនសប្តាហ៏

ចែករំលែក៖

ក្រោយពេលចំនួនអ្នកស្លាប់​និងអ្នកឆ្លង វីរុស កូវីដ-១៩ ធ្លាក់ចុះ កុមារក្នុងប្រទេសអេស្ប៉ាញ ត្រូវបានអនុញ្ញាតិឲ្យចេញមកលេងក្រៅផ្ទះវិញហើយ។

​អេស្ប៉ាញគឺជាប្រទេសមួយនៅក្នុងទ្វីបអឺរ៉ុបដែលទទួលរងការវាយប្រហារពីវីរុស កូវីដ-១៩យ៉ាងខ្លាំង ដែលជាហេតុនាំឲ្យរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននិងហាមមិនឲ្យពេលរដ្ឋចេញក្រៅធ្វើសកម្មភាពជាច្រើនតាំងពីថ្ងៃទី១៤ខែមិនាមកម្លេះ។

​ប៉ុន្តែពេលនេះកុមារដែលមានអាយុក្រោម១៤ឆ្នាំ ត្រូវបានអនុញ្ញាតិឲ្យធ្វើសកម្មភាពលំហែនិងហាត់ប្រាណនៅក្រៅផ្ទះបានដូចជាការដើរលេង ជិះស្គី ឬជិះស្កូតធឺជាដើម។ កុមារ Lucia Ibanez អាយុ៩ឆ្នាំ បាននិយាយពេលដើរជាមួយនឹងម្តាយនៅក្រៅផ្ទះថា “ខ្ញុំពិតជានឹង ផ្លូវដើរ នឹក សួនស្បារ ពិសេសថែមទាំងនឹកសាលារៀនទៀតផង។”

ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពរបស់កុមារត្រូវបានកំណត់ ឲ្យចេញក្រៅចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង៩ល្ងាចប៉ុណ្ណោះ ហើយមិនអាចទៅឆ្ងាយលើសពី១គីឡូម៉ែត្រឆ្ងាយពីផ្ទះនោះទេ។ ចំណែកមនុស្សធំ​ អាចនៅលេងជាមួយក្មេងៗបាន៣នាក់ តែនៅតែតំរូវឲ្យលេងឆ្ងាយពីគ្នា២ម៉ែត្រ។ លោកស្រី Tamara Romero ដែលបានយកកូនប្រុសពីរនាក់មកជីះស្កូតធឺក្រៅផ្ទះបាននិយាយថា “ប្រាប់អ្នកតាមត្រង់ទៅ ពេលវេលាហាក់ដូចជាលឿនសម្រាប់ខ្ញុំ។ ខ្ញុំមិនយល់ថាវាយូពេកទេសម្រាប់ការនៅក្នុងផ្ទះ។ យើងមិននឹកនាអ្វីឡើយ អគុណព្រះជាម្ចាស់ ហើយយើងមិនអាចត្អូញត្អែពីហេតុការណ៏នេះឡើយ។”

ក្រសួងសុខាភិបាលអេស្ប៉ាញបានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្ស២៨៨នាក់ទៀតបានស្លាប់ដោយឆ្លង វីរុស កូវីដ-១៩ ប៉ុន្តែចំនួននេះគឺចំនួនថមថយនៃការស្លាប់ប្រចាំថ្ងៃបើធៀបទៅនឹងខែមុន ចំណែកចំនួនអ្នកស្លាប់កាលពីថ្ងៃសុក្រមាន៣៦៧នាក់ និងថ្ងៃសៅរិយ៏មាន៣៧៨នាក់កាលពីសប្តាហ៏មុន។ ចំនួនអ្នកស្លាប់សរុបបានកើនដល់ 23,190នាក់ ចំណែកអ្នកឆ្លងកើនដល់ 207,634នាក់។


...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print