ក្មេងប្រុសស្រី៤នាក់ប្រទះឃើញគ្រាប់បេយកមកគប់លេងផ្ទុះស្លាប់ម្នាក់និងរងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈក្មេងប្រុស ស្រីចំនួន៤នាក់ ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតរងរបួសធ្ងន់ ស្រាល ខណៈនាំគ្នាទៅបេះព្រីងទុំប្រទះឃើញគ្រាប់បេមិនទាន់ នាំគ្នាគប់លេងបណ្ដាលឲ្យផ្ទុះនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្ម ប្រហែល២.០០០ម៉ែត្រ ស្ថិតក្នុងភូមិ កណ្តាល.ឃុំសឹង្ហស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

នគរបាល បានឲ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះទាំង៤នាក់ បាននាំគ្នារកដើរទៅបេះព្រីងទុំ នៅពេលនោះមានម្នាក់ឈ្មោះ ឈ្មោះ សុខ បញ្ញាបានប្រទះឃើញគ្រាប់១គ្រាប់នៅលើនឹងដំបូកក្បែរក៏រើសយកមកគប់លេងបណ្តាលអោយផ្ទុះតែម្តង។
នគរបាលបានបញ្ជាក់ថា៖ជនរងគ្រោះទាំង៤នាក់ ដែលស្លាប់និងរបួសមានឈ្មោះ១/ ជា សរ ភេទស្រីអាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់),២/-២_ឈ្មោះ សុខ បញ្ញាភេទប្រុសអាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបជា អ្នកគប់គ្រាប់(របួសធ្ងន់),៣_ឈ្មោះ គា សំណាងភេទប្រុសអាយុ២ឆ្នាំ.នៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើ.ស្រុកជីក្រែខេត្តសៀមរាប(របួសស្រាល),៤/-១.ឈ្មោះ ជា ស្រីមួយ ភេទស្រីអាយុ៣៤ឆ្នាំ នៅភូមិកំពង់ក្តី.ឃុំគោកធ្លកលើ.ស្រុកជីក្រែងខេត្តសៀមរាបរបួសស្រាល)។ជនរងគ្រោះទាំង៤នាក់ ជាកម្មករមកមកស្នាក់នៅស៊ីឈ្នួលដកដំឡូងនៅលានដំឡូងចិន ស្ថិតក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក.ខេត្តបន្ទាយមានជ័យ។ចំពោះជនរងគ្រោះដែលស្លាប់ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យចំណែកអ្នករងរបួស ត្រូវបាបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំសឹង្ហដើម្បីសង្គ្រោះ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print