អនុគណៈកម្មាការរៀបចំបុណ្យសព ថ្នាក់ឧត្តមសេនីយ៍ ដឹកនាំប្រតិភូក្រុមការងាររៀបចំបុណ្យសព អុជធូបគោរពវិញ្ញានក្ខន្ធ

ចែករំលែក៖

ភ្នំពេញៈ ថ្ងៃ អង្គារ ៧កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥ ៦៣ ត្រូវនិងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ នេះ លោកឧត្តម​​​​សេនីយ៍​ឯក សៅ សារឿន​ អគ្គនាយករង អគ្គនាយកដ្ឋាន យោ ធសេវាក្រសួងការពារជាតិ នាយក នាយកដ្ឋាន កិច្ចការយោធា ស៊ីវិល ប្រធានអនុគណៈកម្មាការរៀបចំបុណ្យសព ថ្នាក់ឧត្តម សេនីយ៍ ឧត្តមនាវី កងយោធពលខមេភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិ ដឹកនាំប្រតិភូសមាជិកក្រុម ការងាររៀបចំបុណ្យសព និងតំណាងប្រតិភូនាយកដ្ឋានវិស្វកម្ម អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាគោនយោបាយ​ របស់ ក្រសួង​ការពារ​ជាតិ ចំនួនជាង ៣០ លានរៀល ប្រគល់ជូន លោកស្រី ភរិយាក្រុមគ្រួសារ សព​លោកឧត្តម​សេនីយ៍ត្រី លី អេង សម្រាប់រៀបចំធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា ខ្មែរយើង ឲ្យបានសមរម្យ នៅសង្កាត់ផ្សារដេីមថ្កូវ ខ័ណ្ឌចំការ មន រាជធានីភ្នំពេញ ។​                                              សូមបញ្ជាក់ថាសព​លោកឧត្តម​សេនីយ៍ត្រី លី អេង ជាមេបញ្ជា ការ កងវិស្វកម្មលេខ ១៧៨ នាយកដ្ឋានវិស្វកម្មក្រ សួងការពារជាតិ បាន​ទទួលមរណៈភាព នាព្រឹកថ្ងៃ ពុធ ទី២២ ខែមេសា កន្លង ទៅនេះ ក្នុង​ជន្មាយុ ៥៨ ឆ្នាំ​ ដោយ​រោគាពាធ។ សូមឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធសព លោកឧត្តម​សេនីយ៍ត្រី លី អេង បានទៅសោយសុខក្នុង​​ឋាន​សុគតិភពគ្រប់ៗ ជាតិ​កុំបីឃ្លៀង​ឃ្លាតឡើយ៕សុខដុម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print