សមាគមន៍រ៉ូតារី សហការគ្នាចែកសម្ភារៈសិក្សា និងកង់ដល់សិស្សានុសិស្សចំនួន ៥០សាលាមកពីក្រុង/ស្រុកចំនួន៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កង់ចំនួន ៧០០គ្រឿង និងកញ្ចប់សម្ភារៈសិក្សាចំនួន ១៧០០កញ្ចប់ត្រូវបានចែកជូនដល់សិស្សានុសិស្សក្រីក្រមកពី ៥០សាលា មកពី ក្រុង/ស្រុកចំនួន ៥ ជាអំណោយដ៏ថ្លៃថ្លារបស់សមាគមន៍​​ ​រ៉ូតារីពោធិ៍សាត់ការសហការជាមួយសមាគមន៍រ៉ូតារីសិនតូសា (Sentosa) ប្រទេសសិង្ហបុរី ។

2

ពិធីនេះប្រារព្ធឡើងនារសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ នៅក្នុងបរិវេណស្ថានីយ៍ទូរទស្សន៍ ទទក ពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីរាជការតាមបណ្ដាមន្ទីរ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សទូទាំងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និង លោក Philip Chong អភិបាលតំបន់ ៣៣១០ មកពីប្រទេសសិង្ហបុរី ។

លោក ហេង រួន ប្រធានសមាគមន៍រ៉ូតារីពោធិ៍សាត់ បានថ្លែងថា ៖ គម្រោងដែលបានអនុវត្តជាមួយសមាគមន៍រ៉ូតារីសិនតូសា (Sentosa) ប្រទេសសិង្ហបុរីកន្លងមក បានចែកកង់ដល់សិស្សានុសិស្សចំនួន ៣លើករួចមកហើយ គឺលើកទី១ ចំនួន ២៤៥គ្រឿង. លើកទី២ ចំនួន ៣០៥គ្រឿង និង លើកទី៣ ចំនួន ១០៣០គ្រឿង ដែលសរុបទាំង ៣លើកកន្លងមកមានចំនួន ១៥៨០គ្រឿង ហើយលើកទី៤ ចំនួន ៧០០គ្រឿងទៀត ព្រមទាំងសម្ភារៈសិក្សាសម្រាប់ប្រើប្រាស់ ចំនួន  ១៧០០កញ្ចប់ ។

លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថ្លែងអំណរគុណស្ទើររកអ្វីប្រៀបផ្ទឹមមិនបាន ខណៈសមាគមន៍រ៉ូតារីសិនតូសា (Sentosa) ប្រទេសសិង្ហបុរី ដែលបានជួយឧបត្ថម្ភកង់ និង សម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសិស្សានុសិស្សទាំងនេះមកពី ក្រុង/ស្រុកចំនួន ៥ គឺ ក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ ។ ជាមួយគ្នានេះដែរ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ពេលបានទទួលសម្ភារៈទាំងនេះត្រូវចេះថែរក្សា និង ត្រូវខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អសិស្សល្អ ពូកែ ជាទំពាំងស្នងឬស្សីពិតប្រាកដដើម្បីប្រទេសជាតិ ពិសេសជាងនេះត្រូវស្ដាប់ការទូមានរបស់អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ហើយជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងការធ្វើដំណើរប្រយ័ត្ននិងគោរពច្បាប់ចរារណ៍ផ្លូវគោកជានិច្ច ៕

3

10

1

4

5

7

8

9

11

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print