ប្រទះឃើញហ្វូងសត្វដំរីអាស៊ី នៅក្នុងដែនជម្រកសត្វព្រៃស្រែពក(មានវីដេអូ)

ចែករំលែក៖

ខេត្តមណ្ឌលគិរី— ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF បានជួបនឹងសត្វដំរីអាស៊ីមួយហ្វូងនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២០នេះ ខណៈពេលដែលពួកគេ កំពុងតាមដាន និងប្រមូលព័ត៌មានស្តីពីសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF ។

 បើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្តខាងសត្វព្រៃ របស់អង្គការ WWFបានឱ្យដឹងថា  នៅក្នុងចំណោមហ្វូងសត្វដំរីអាស៊ីនេះ មានដំរីពេញវ័យប្រមាណជាចំនួន០៥ក្បាល កូនដំរី ចំនួន០៤ក្បាល និងដំរីវ័យជំទង់ប្រមាណជាចំនួន០៤ក្បាលផងដែរ។ ជាមួយគ្នានេះ តាមរយៈវីដេអូដែលក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការ WWF ថតបាន សង្កេតឃើញដែរថាកូនដំរីបានផ្តុំគ្នានៅជិតមេរបស់ពួកគេ ខ្លះទំពាអៀង ខ្លះទៀត យោលប្រមោយលេងជាមួយមេរបស់ខ្លួន ខណៈពូជដំរីអាស៊ីមួយហ្វូងនេះ កំពុងតែសម្រាកជុំគ្នានៅក្នុងទីជម្រកព្រៃល្បោះមួយនេះយ៉ាងសុខសាន្ត។

 តាមរយៈវីដេអូខ្លីដែលថតដោយសមាជិកក្រុមស្រាវជ្រាវ ពីលើដើមឈើមួយដែលជា ទីខ្ពស់សុវត្ថិភាព ជាភស្តុតាងមួយដែលបង្ហាញអំពីវត្តមាននៃពូជដំរីអាស៊ីនៅក្នុង តំបន់ព្រៃការពារ និងលទ្ធភាពបង្កកំណើតរបស់ពួកវា ដែលជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្ស៕  ដោយ៖ហេងសូរិយា

https://youtu.be/yjcbbu2qORE

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print