អាហ្វ្រិកខាងត្បូងចាប់ផ្តើមបន្ធូរបន្ថយ​ការបិទ​ប្រទេស​ដោយសារ​វិរុសកូ​វីដ-19កាលពីម្សិលមិញនេះ

ចែករំលែក៖

​អាហ្វ្រិក​ខាងត្បូង ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះប្រទេសអាហ្វ្រិកខាងត្បូងបានចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស​ក្នុងគ្រាអាសន្នយ៉ាង​តឹងរ៉ឹង​របស់ខ្លួន​ដោយសារតែ​វីរុស​កូ​វីដ-19ដោយបានអនុញ្ញាតឲ្យឧស្សាហកម្មមួយចំនួនបើកដំណើរការ​ឡើងវិញ បន្ទាប់ពី​ការ​រឹតត្បិត​រយៈពេល ៥ សប្តាហ៍ដោយធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាក​របស់ខ្លួន​ធ្លាក់​កាន់តែ​ជ្រៅ​។​

ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកឧស្សាហកម្មច្រើនបំផុតនៅទ្វីបអាហ្វ្រិក​មួយ​នេះ​កំពុងមាន​បញ្ហា​រួចទៅហើយ​នៅពេលដែល​ការបិទ​ប្រទេស​តាំងពីថ្ងៃទី ២៧ ខែមីនា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លងជំងឺកូវីដ-19 ។ ក្នុងនោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំផ្លាញ​សេដ្ឋកិច្ច​ឡើងវិញនោះរដ្ឋាភិបាល​បាន​អនុវត្ត​វិធីសាស្ត្រ​ជា​បណ្តើរៗ និង​ជា​ជំហាន​ដើម្បី​បើក​ដំណើរការ​ប្រទេស​នេះ​ឡើងវិញ​ចាប់ពី​ថ្ងៃទី ១ ឧសភា ឆ្នាំ២០២០ នេះ។​

​លោក Ebrahim Patel ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្មអាហ្រ្វិកខាងត្បូងបាន​និយាយថា កម្មករ​ប្រមាណ ១.៥ លាន​នាក់​នៅក្នុង​ឧស្សាហកម្ម​ដែល​បានជ្រើសរើស​នឹង​វិល​ត្រឡប់មក​ធ្វើការ​វិញ​នៅ​ដំណាក់កាល​បន្ទាប់​ក្រោម​លក្ខខណ្ឌ​សុខភាព​រឹងប៉ឹង។ ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់ វាយនភ័ណ្ឌ និង​វេច​ខ្ចប់​ស្ថិត​ក្នុងចំណោម​ឧស្សាហកម្ម​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​រោងចក្រ​ឡើងវិញ មុនគេ។​ ដោយឡែកភោជនីយដ្ឋានក៏នឹងបើកឡើងវិញផងដែរ ប៉ុន្តែ​សម្រាប់តែ​ការដឹកជញ្ជូន​តាម​ផ្ទះ​ប៉ុណ្ណោះ ខណៈដែល​បម្រាម​ចម្រូងចម្រាស​លើ​ការលក់​បារី និង​ស្រា​នឹង​នៅតែមាន​ប្រសិទ្ធភាពដដែល។ ចំណែក​សកម្មភាព​ខាងក្រៅ​មួយចំនួន​ដូចជា ការ​ជិះ​កង់ ការដើរ និង​រត់​នឹងត្រូវ​បានអនុញ្ញាត​ជាធម្មតាប៉ុន្តែ​សម្រាប់តែ​បី​ម៉ោង​នៅពេល​ព្រឹក​ប៉ុណ្ណោះ ខណៈដែល​គម្លាត​សង្គម និង​ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ និង​នៅ​កន្លែងធ្វើការ​នឹងធ្វើ​ឡើងជា​ចាំបាច់ ។
ជាមួយគ្នានេះដែរ​លោក Nkosazana Dlamini-Zuma រដ្ឋមន្ត្រីក្រសួងសហករណ៍ព្រមានថា “​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​រំលោភ​បទបញ្ជា​នឹងត្រូវ​បង្ខំ​ឲ្យ​បិទទ្វារ​” ដាច់ខាត។​

ជាមួយនេះដែរលោកប្រធានាធិបតី Cyril Ramaphosa បានលើកឡើងថាការសម្រេចចិត្តក្នុងការបន្ធូរបន្ថយការ​រឹតបន្តឹង​នៃ​ការបិទ​ប្រទេស​នេះ​ធ្វើឡើងក្នុង​គោលបំណង​ដើម្បី​ឲ្យមានតុល្យភាពរវាងការការពារសុខភាពសាធារណៈ និង​សេដ្ឋកិច្ច ខណ:ប្រជាជនរបស់យើងត្រូវការបរិភោគ និងត្រូវការរកប្រាក់ចំណូល” ដោះស្រាយជីវភាពប្រចាំថ្ងៃ៕ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print