Update : ជនជាប់ចោទ ២នាក់លោតពីលើរថយន្តនគរបាលខណ្ឌ៧ មករា រត់ចូលប្រឡាយទឹកស្អុយនៅស្ពានស្ទឹងមានជ័យតែចាប់បានវិញញបានទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ ជនជាប់ចោទ២នាក់បានធាក់ទ្វាររថយន្តរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា រួចលោតចុះពីលើស្ពានស្ទឹងមានជ័យ
រត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណ :សមត្ថកិច្ចដឹកតាមរថយន្តបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលកាលពីម៉ោងជិត៨ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ មានឈ្មោះ ផាន វិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករអនាម័យ ទីកន្លែងកំណើតស្រុកមេសាង ខេត្តព្រៃវែង និងទី២ មានឈ្មោះកាន់ ផាន់ណា ហៅអាពាច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតសង្កាត់ផ្សារអូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់នេះបានប្រព្រឹត្តបទល្មើស កាន់កាប់អាវុធដោយខុសច្បាប់ មានកាំបិតបុ័ងតោនិងប្រើប្រាស់គ្រឿងញៀន។
ប្រភពដដែលបន្តថាមុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា៣នាក់បានដឹកជនដែលត្រូវចោទ២នាក់ខាងលើចេញពីអធិការដ្ឋាននគរបាលខណ្ឌ៧មករា តាមរថយន្តមួយគ្រឿងដោយអនុវត្តតាមដីកាបង្កាប់ឲ្យឃុំខ្លួនជនល្មើសទាំង២នាក់នៅពន្ធនាគារព្រៃស។ លុះសមត្ថកិច្ចបានបញ្ជូនជនជាប់ចោទទាំង២នាក់ជិះតាមរថយន្តដល់ពាក់កណ្តាលផ្លូវដល់ត្រង់ចំណុចខាងលើត្រូវជនជាប់ចោទទាំង២នាក់ធាក់ទ្វាររថយន្តរបស់សមត្ថកិច្ចទាំងដៃជាប់ខ្នោះរួចនាំគ្នាលោតចុះពីលើស្ពានអាកាសស្ទឹងមានជ័យចុះរត់គេចខ្លួនបាត់។
ប្រភពដដែលបានឲ្យដឹងទៀតថាភ្លាមនោះផងដែរកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ នាំគ្នាឡោមពទ្ធ័នឹងរុករកឃាត់ខ្លួនបានម្នាក់នៅម៉ោង៩ព្រឹកថ្ងៃដដែល។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ហើយរហូតដល់ម៉ោង១១និង២៥នាទីព្រឹកថ្ងៃដដែលទើបកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ស្រាវជ្រាវដឹងតាមចាប់ជនជាប់ចោទម្នាក់ទៀតដែលរត់ទៅសម្ងំលាក់ខ្លួនពួនក្នុងផ្សារសុរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញទាំងដៃជាប់ខ្នោះ។
បច្ចប្បន្នជនជាប់ចោទទាំង២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរួចរាល់ហើយ៕
ដោយ÷ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print