អូស្ត្រាលីជួយដល់និស្សិតបរទេស រងផលប៉ះពាល់ដោយកូវីដ១៩

ចែករំលែក៖

មហាវិទ្យាល័យអូស្ត្រាលីបានអនុវត្តវិធីសាស្ត្រជួយដល់ ក្រុមនិស្សិតបរទេស ដែលរងផលប៉ះពាល់ដោយសារកូវិដ១៩នៅក្នុងប្រទេសនេះ។
តាមសារព័ត៌មាន VOV-Australia នៅថ្ងៃទី៣ខែឧសភា បានផ្សាយថា ក្រុមនិស្សិតបរទេស នៅក្នុងប្រទេសអូស្ត្រាលីបានជួយដល់សេដ្ឋកិច្ចប្រទេសនេះរហូតដល់ទៅ ៤០ពាន់លានដុល្លារ អូស្ត្រាលី ក្នុងមួយឆ្នាំៗ ។ ក្នុងពេលនេះក្រុមនិស្សិតបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ១៩ ។ដូច្នេះមហាវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី មានវិធានការជួយដល់ ក្រុមនិស្សិតដែលរងផលប៉ះពាល់។
នៅពេលនេះ មហាវិទ្យាល័យ Griffith បានចំណាយប្រាក់១៥លានអូស្ត្រាលី ជួយដល់និស្សិតបរទេស កាត់បន្ថយផលប៉ះពាល់ ។ ជាមួយគ្នានេះ ថ្លៃសាលា ក្នុងឆមាសទី២ ដែលចាប់ផ្តើមនៅខែកក្កដាឆ្នាំ២០២០ នឹងត្រូវ បញ្ចុះ២០ភាគរយផងដែរដល់និស្សិតបរទេស។
សាស្ត្រាចារ្យ Carolyn Evans នាយករងមហាវិទ្យាល័យ Griffith បានឲ្យដឹងថា និស្សិតបរទេសរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែប្អូនៗ មិនបានទៅធ្វើការក្រៅម៉ោង រកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ។ចំណែកគ្រួសារ ក៏កំពុងរងផលប៉ះពាល់ដូចគ្នាដោយសារកូវីដ១៩។
កន្លងមកនៅរដ្ឋVictoria មហាវិទ្យាល័យ បានប្រកាសផ្តល់ជំនួយដល់និស្សិត១១០០ ដុល្លារ ក្នុងម្នាក់ៗដើម្បីសម្រាល់បន្ទុក ពីផលប៉ះពាល់ដោយសារកូវីដ១៩។ តាមតួលេខរបស់រដ្ឋាភិបាលអូស្ត្រាលី បានឲ្យដឹងថា បច្ចុប្បន្នមាននិស្សិតបរទេសនៅ៦៥០ ពាន់នាក់ ក្នុងនោះមាន៥០ភាគរយ ប្រឈមនិងផលលំបាកខ្លាំងដោយកូវីដ១៩៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print