នៅសុខៗក៏មានការផ្ទុះអាវុធ នៅព្រំដែនកូរ៉េទាំង ខណៈដែលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែល្អប្រសើរនោះ។ នៅពេលនេះបានដឹងពីមូលហេតុនៃការផ្ទុះអាវុធនោះឡើយ ជារឿងអចេតនាតែប៉ុណ្ណោះ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កន្លែងយាមនៅព្រំដែនកូរ៉េខាងត្បូងត្រូវគ្រាប់កាំភ្លើងបាញ់ចំពីកូរ៉េខាងជើង ដោយមិនដឹងពីមូលហេតុ ។ពេនោះកូរ៉េខាងត្បូងក៏បានបាញ់តបតវិញ។ ប៉ុន្តែនៅល្ងាចថ្ងៃទី៣ខែឧសភា មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់នោះគឺជារឿងចៃដន្យ អចេតនាតែប៉ុណ្ណោះ។
នាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង JCS បានបញ្ជាក់ថា ទាហានយាមល្បាតនៅព្រំដែន Cheorwon បានឮស៊ូស្នូកាំភ្លើងនៅវេលាម៉ោង ៧និង៤១នាទីព្រឹក ក្រោយមកក៏បានរកឃើញមាន៤គ្រាប់ ចំជញ្ជាំងកន្លែងយាម ។
ភា្លមៗនោះទាហានកូរ៉េខាងត្បូងក៏បានបាញ់២០គ្រាប់តបតវិញ ដោយមួយលើកបាញ់១០គ្រាប់ ។ ជាមួយគ្នានេះកម្លាំងទាហានកូរ៉េខាងត្បូងក៏បានប្រកាស់តាមឃោសានស័ព្ទ ដល់ភាគីគូរ៉េខាងជើងផងដែរ។ ការបាញ់នោះមិនមានអ្នកស្លាប់ឬរងរបួសនោះឡើយ៕