លិខិតមិត្តអ្នកអាន៖កំហុសឆ្គងពិតជាមានទាំងអស់គ្នាក្នុងការអនុវត្តន៍ច្បាប់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋមួយរូបខ្ញុំពិតជាសោកស្តាយចំពោះប្រជាពលរដ្ឋខ្លះដែលនៅតែ មិនយល់អំពីតម្លៃអាយុជីវិតរបស់ខ្លួនរហូតដល់ថ្នាក់ច្បាប់ចាប់បង្ខំហើយពួកគាត់នៅតែព្យាយាមរត់គេចទៀតនោះ ។ គេមិនអាចរត់ម្តងហើយម្តងទៀតនោះទេ ផ្ទុយទៅវិញត្រូវចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ត្រឹមតែរយះពេល២ថ្ងៃនេះ មានប្រតិកម្មសម្បូរបែបទាំងគាំទ្រនិងមិនគាំទ្រអោយអនុវត្តន៍រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍នៅពេលនេះ។ យ៉ាងណាក៏ដោយក្នុងនាមប្រជាពលរដ្ឋម្នាក់មើលឃើញថា ការអនុវត្តន៍ច្បាប់មិនអាចថយក្រោយដោយសារតែមានការជំទាស់ពីប្រជាពលរដ្ឋមួយចំនួនតូចនោះទេ។ ផ្ទុយទៅវិញយើងមើលឃើញលទ្ធផលបណ្តើរហើយថារយះពេលតែ២ថ្ងៃនៃការអនុវត្តន៍ច្បាប់ចរាចរណ៍នេះបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងអប្បរមា។ នេះជាលទ្ធផលដែលបញ្ជាក់ថា សមត្ថកិច្ចត្រូវតែបន្តសកម្មភាពក្នុងការពង្រឹងការអនុវត្តន៍ច្បាប់នេះ។

ពិតហើយចន្លោះប្រហោងពិតជាមាន ប៉ុន្តែបើយើងមិនធ្វើមិនអាចដោះស្រាយបញ្ហាអោយចំបាននោះទេ។ ប្រហោងនៃច្បាប់ត្រូវបានដោះស្រាយឬចាក់បំពេញក្នុងគោលបំណងបម្រើរផលប្រយោជន៍ប្រជាពលរដ្ន។ ជាក់ស្តែងករណីដែលប្រជាពលរដ្ឋដែលមិនមានបណ្ណ័សម្គាល់យាន្តយន្តព្រោះតែយានយន្តរបស់ខ្លួនបានមកដោយបង់រំលស់ត្រូវបានដោះស្រាយ ។ រីឯការអនុវត្តន៍ច្បាប់លើសលោះរបស់បុគ្គលមន្ត្រីនគរបាលនៅខេត្តស្វាយរៀងត្រូវបានដោះស្រាយនិងទុកជាមេរៀនមួយសម្រាប់សមត្ថកិច្ច។

...

និយាយរួមទៅគឺដូចពាក្យចាស់ថា ដើរកាត់ភ្លៀងជៀសមិនផុតពីទទឹកទឹកភ្លៀងគឺជារឿងត្រឹមត្រូវណាស់ ពីព្រោះមិនអោយទទឹកទឹកភ្លៀងទេនោះមិនមែនជាការអនុវត្តន៍ឡើយ។ អាជ្ញាធរមានសមត្ថកិច្ចបានប្រកាសហើយថា ច្បាប់ត្រូវអនុវត្តន៍ទាំងអស់គ្នា គឺទាំងប្រជាពលរដ្ឋនិងមន្ត្រីអ្នកអនុវត្តន៍ច្បាប់(នគរបាល)។ មិនមែនចាប់តែប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញនគរបាលបើមានកំហុសក៏មានទោសដែរ។ ដូច្នេះគ្រប់គ្នា រស់ក្រោមច្បាប់ដូចៗគ្នា៕ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print