សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្កិ ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្កិ ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជគុណូបការ:ប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុងឧត្តមព្រមទាំងសាររំលែកមរណទុក្ខដ៏មានអត្ថន័យល្អប្រពៃជ្រាលជ្រៅប្រកបដោយវិយោគសង្វេគស្ដាយស្រណោះអាឡោះអាល័យចំពោះសព ។
រួមនឹងព្រះរាជទ្រព្យចំនួន ២០.០០០ ដុល្លារ (ម្ភៃពាន់ដុល្លារអាមេរិក)ដើម្បីបំពេញមគ្គផល ព្រះរាជកុសលអានិសង្សក្នុងពិធីបុណ្យសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី៕ដោយ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print