លោកត្រាំ ទៅទស្សនកិច្ច រោងចក្រផលិតម៉ាស តែលោកមិនពាក់ម៉ាសឡើយ

ចែករំលែក៖

សារព័ត៌មាន AFP បាននៅថ្ងៃទី៦ខែឧសភា បានផ្សាយថា ប្រធានាធិបតីដូណាល់ ត្រាំ បានទៅទស្សនកិច្ចនៅរោងចក្រផលិត ម៉ាស Honeywell ក្នុងទីក្រុង Phoenix ។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកមិនបានពាក់ម៉ាសនោះឡើយ។
លោកត្រាំបានបញ្ជាក់ថានឹងមានពលរដ្ឋអាមេរិកជាច្រើនទៀតស្លាប់ ដោយកូវីដ១៩ ប៉ុន្តែលោកនៅតែបដិសេធពាក់ម៉ាស ពេលធ្វើដំណើរទៅទីសាធារណៈ។ កាលពីថ្ងៃទី៥ខែឧសភា លោកត្រាំបានទៅកាន់រោងចក្រ Honeywell ក្នុងទីក្រុង Phoenix ដោយមិនបានពាក់ម៉ាសការពារឡើយទាំងប្រតិភូដែលធ្វើដំណើរជាមួយលោកផងដែរ។
ចំណែកបុគ្គលិករបស់ Honeywellទាំងអស់ត្រូវពាក់ម៉ាសការពារ គឺជាច្បាប់របស់ក្រុមហ៊ុនបានកំណត់។ ស្លាកបដាជាច្រើនដែលបិទ នៅជុំវិញរោងចក្រនោះគឺ សរសេរថា«ពាក់ម៉ាសគ្រប់ពេលវេលា។
តាំងពីដើមខែមេសា មកម៉្លេះមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង អាមេរិកCDC បានស្នើដល់ពលរដ្ឋពាក់ម៉ាសគ្រប់គ្នានៅទីសាធារណៈ បញ្ចៀសការឆ្លង រាលដាលកូវីដ១៩។
កន្លងមកអនុប្រធានាធិបតីអាមេរិក លោក Mike Pence ក៏មិនបានពាក់ម៉ាសផងដែរពេលទៅកាន់មន្ទីពេទ្យ Mayo ក្នុងទីក្រុង Rochester រដ្ឋ Minnesota ។ ច្បាប់នៅក្នុងមន្ទីពេទ្យនោះគឺពាក់ម៉ាសជាប់ជានិច្ចទាំងបុគ្គលិក និងអ្នកក្រៅមកសួសុខទុក្ខ ។ ប៉ុន្តែអនុប្រធានាធិបតីអាមេរិក មិនបានពាក់ម៉ាសឡើយ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីមហាជន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print