ជិះម៉ូតូគេចសត្វគោជ្រុលទៅបុករថយន្ដដែលធ្វើ ដំណើរបញ្ច្រាស់​ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម័

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ជិះម៉ូតូគេចពីសត្វគោ​កំពុងដេីរឆ្លងផ្លូវ​ ក៏ជ្រុលទៅបុកនិងរថយន្ដដែលធ្វើដំណើរបញ្ច្រាស់គ្នា​ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម័ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជា​ពលរដ្ឋ​ និងសមត្ថកិច្ចកាលពីម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
  ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ទឹម ជូរ ភេទប្រុុស អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិទូរីក្រោម  ឃុំទូរី ស្រុកស្រីសន្ធរ​ ខេត្តកំពង់ឆ្នាំង​ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​MD ពាក់ស្លាកលេខភ្នំពេញ1HD-3123 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១​ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ ខណៈពេលនោះក៏មានគោមួយក្បាលបានដើរឆ្លងថ្នល់ ហេីយបុរសរងគ្រោះខាងលេីក៏គេចពីសត្វគោ រួចក៏ទៅបុកជាមួយរថយន្ដម៉ាក​ កាមរីបាឡែន​ ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2BD-4223 ដែលធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអធម័។
    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដ​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយនៅពេលក្រោយ​ ។
រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី​ ៕
ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print