ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរៀលកៃអាវុធកែច្នៃត្រូវមនុស្សបណ្តាលឱ្យរងរបួស

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកពួកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរៀលកៃអាវុធកែច្នៃកាំភ្លើងស្នប់ខ្យល់ដោយសារផ្លុំលេងបណ្តាលឲ្យរងរបួសបុរសម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាជនសង្ស័យឈ្មោះ ហាំ ហាត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុង ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។ លោកបានបន្តថា ជនសង្ស័យខាងលើបានកាន់អាវុធកែច្នៃកាំភ្លើងស្នប់ខ្យល់ដងឈើប្រវែង ១,៤៣ ម៉ែត្រ បំពង់ស្នប់ខ្យល់ដែក ប្រើគ្រាប់ពីដាងម៉ូតូ ទំហំ ៨លី ដែលខ្លួនបសនទិញអាវុធនេះទុកសម្រាប់បាញ់សត្វហើយមុនពេលកើតហេតុខ្លួនមានបំណងដើរទៅឆ្លុះបាញ់សត្វនៅវាលខាងលិចភូមិ ។ ក្នុងពេលដើរកាន់កាំភ្លើងស្នប់ខ្យល់ខ្លួន បានសប់ស្នប់កាំភ្លើងទុកជាស្រេចតែខ្លួនភ្លេចខ្លួនមិនដឹងថាបានដាក់គ្រាប់ក្នុងស្នប់ឬក៏អត់ ។លុះដើរដល់ផ្ទះកើតហេតុខ្លួនបានឃើញ ឈ្មោះ ថន ក្រច់ ភេទប្រុស អាយុ ២៣ ឆ្នាំ ( ជាជនរងគ្រោះ ) រស់នៅ ភូមិជុំគ្នាកំពុងដេកនៅលើអង្រឹងលេងទូរស័ព្ទនៅខ្យូសខាងមុខផ្ទះ( ផ្ទះកើតហេតុ ) ពេលនោះខ្លួនមានបំណងធ្វើលេងទេគឺយកអាវុធច្នៃលោតទៅភ្ជង់តម្រង់ទៅជនរងគ្រោះបណ្ដាលឲ្យរៀលកៃផ្ទុះចេញគ្រាប់ត្រូវចំករងរបួសតែម្ដង។ បន្ទាប់មកខ្លួនក៏បានជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកពួកដើម្បីសង្គ្រោះ។ លោកបន្ថែមថា ជនសង្ស័យថារឿងហេតុនេះជាអចេតនាព្រោះធ្លាប់លេងសើចនិងមិនដែលមានទំនាស់ជាមួយជនរងគ្រោះទេ ។
លោកបញ្ជាក់ថាក្រោយទទួលបានសេចក្ដីរាយការណ៍ នគរបាលជំនាញ ស្រុកពួកបានចុះទៅស្រាវជ្រាវនិងបាននាំខ្លួនឈ្មោះ ហាំ ហាត ( ជាអ្នកបាញ់ ) មកសាកសួរស្រង់ចម្លើយនៅអធិការដ្ឋាន ។ ជនសង្ស័យសារភាពថាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែនតែជាអចេតនាធ្វើលេង ។ជាមួយគ្នានេះដែរជនរងគ្រោះបានបំភ្លឺស៊ីចង្វាក់គ្នាដូចការឆ្លើយសារភាពរបស់ជនសង្ស័យដែរថាជារឿងអចេតនាធ្វើលេង ។ លោកបញ្ជាក់ទៀតថាករណីនេះភាគីក្រុមគ្រួសារជន រងគ្រោះសំណូមពរសុំការសម្របសម្រួលគ្នាជាមួយភាគីជនសង្ស័យប៉ុន្តែរង់ចាំមើលស្ថានភាពរបួសសិន ។មកដល់ពេលនេះខាងជំនាញគ្រូពេទ្យមិនទាន់បានវះយកគ្រាប់អាវុធចេញពីចំណុចរបួសនៅឡើយ អាចបញ្ជូន ទៅវះយកគ្រាប់អាវុធនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print