ភ្នំពេញ ៖ ដំណើរការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំធ្វើឡើង នៅថ្ងៃអាទិត្យទី ២៤ ខែឧសភាឆ្នាំ ២០២០ខាងមុខនេះ ត្រូវបានពន្យារពេលជាបណ្ដោះអាសន្នហើយ។
នេះ បើយោងតាមសេចក្តីជូនដំណឹងស្តីពីការពន្យារពេលនៃការប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ ២០២០ ដែលអ្នកយកព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២០ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា គណៈកម្មការរៀបចំការប្រលងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិតដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងចូល
បម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលរាធានីភ្នំពេញសម្រាប់ឆ្នាំ ២០២០ ឲ្យជ្រាបថា ដំណើរការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំធ្វើឡើង នៅថ្ងៃអាទិត្យទី ២៤ ខែឧសភាឆ្នាំ ២០២០ ត្រូវបានពន្យារពេលជាបណ្ដោះអាសន្ន។
គណៈកម្មការរៀបចំប្រឡងនឹងជូនដំណឹងអំពីកាលបរិច្ឆេទនៃការប្រឡង នៅពេលក្រោយ។ អាស្រ័យហេតុនេះ សូមបេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២០ ជ្រាបជាព័ត៌មាន៕