សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឱសថស្ថាន​អរុណរះ រកឃើរកឃើញឱសថក្លែងក្លាយ ជាច្រើនមុខ​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖ ឱសថក្លែងក្លាយប្រមាណជិត៣០មុខត្រូវបានត្រួតពិនិត្យ​ឆែកឆេររកឃើញដឹកនាំសម្របសម្រួលដោយលោកឈីវអុិចគង់
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០ នាទីព្រឹកនៅឱសថស្ថានអរុណរះ ស្ថិតក្នុង ភូមិ​វាល​យន្ត សង្កាត់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

កម្លាំង​គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ សហការ​កម្លាំង​កា​រិ យា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេ​ស្ឋ​កិច្ច កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​កម្លាំង​អាវុធហត្ថ​ក្រុង និង មន្ទីរ​សុខាភិបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០ នាទី បាន​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ឱសថស្ថាន​អរុណរះ ស្ថិតក្នុង ភូមិ​វាល​យន្ត សង្កាត់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន​២៨ មុខ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ឱសថ​ក្លែងក្លាយ​ចំនួន​២៨ មុខ​ក្នុងនោះ​មាន : ១.AMLOCOR-5 ចំនួន​៤០០ ប្រអប់ ស្មើនឹង ១២០០០ គ្រាប់​

២Amlocor-10​ចំនួន​១៨ ប្រអប់ ស្មើនឹង​៥៤០ គ្រាប់ ៣curcuma plus orange flavor ចំនួន ១៤ ដប ៤Tropicana slim ចំនួន​១០០ ប្រអប់​ស្មើនឹង ៥០០០ កញ្ចប់

៥Navita C -២៥ ចំនួន​៣០០ កំប៉ុង ស្មើនឹង ៣០០០០ គ្រាប់

៦.Clorampen iconusar ចំនួន ៣២០ ប្រអប់ ស្មើនឹង​៣២០០០ គ្រាប់

៧ Diancresop ចំនួន​៥​ប្រអប់​ស្មើនឹង ៥០០ គ្រាប់ ៨.Biclosamide ចំនួន​៥ ប្រអប់​ស្មើនឹង ៥០០ គ្រាប់

៩. Carbomecin ចំនួន​៦ ប្រអប់​ស្មើនឹង​១៤៤០ គ្រាប់ ១០. Co Trimoxazol ចំនួន​៥ ប្រអប់ ស្មើនឹង ២០០០ គ្រាប់

១១.Dexamethason ចំនួន​៥ ដប​ស្មើនឹង​២៥០០ គ្រាប់

១២. Paracetamol 500mg ចំនួន​៥​ប្រអប់​ស្មើនឹង​៥០០ គ្រាប់

១៣. Dimedrol ចំនួន​៥ ប្រអប់ ស្មើនឹង ៥០០ អំពូល ១៤. Zinniaf ចំនួន​៥ ប្រអប់​ស្មើនឹង​២១០ កញ្ចប់

១៥. Cotriseptol ចំនួន​១ ប្រអប់​ស្មើនឹង​២០០ គ្រាប់ ១៦. Richgalen ចំនួន​៦ ប្រអប់ ស្មើនឹង​១៥០០ គ្រាប់ ១៧. Sulpirude ចំនួន​៥០ ប្រអប់​ស្មើនឹង​៥០០០ គ្រាប់

១៨.Biolac plus ចំនួន​៥ កំប៉ុង​ស្មើនឹង​១៥០០ គ្រាប់ ១៩. Linconixyn ចំនួន​៦ ប្រអប់ ស្មើនឹង​១២០ គ្រាប់ ២០. Mixatableu ចំនួន​៩៣ ប្រអប់​ស្មើនឹង ៩៣០០ គ្រាប់

២១Ibuprofen ចំនួន​៦ កំប៉ុង​ស្មើនឹង ៣០០០ គ្រាប់

២២. Moxlpharm ចំនួន​៩ កំប៉ុង​ស្មើនឹង​៩០០ គ្រាប់ ២៣ T-P​ចំនួន​៥ ប្រអប់​ស្មើនឹង ១៥០០ គ្រាប់

២៤. Carbo TS ចំនួន​៤ កំប៉ុង​ស្មើនឹង​៥០០​គ្រាប់ ២៥.Golden ចំនួន​៤ ប្រអប់ ស្មើនឹង​១២ ដប

២៦.Claxgen ចំនួន​៦​ប្រអប់​ស្មើនឹង​៦០០០​គ្រាប់

២៧.VITA-C tablet​ចំនួន​១០​ដប ស្មើនឹង​៦០០០ គ្រាប់

និង២៨. One day women ចំនួន ៦ ដប ស្មើនឹង​១៨០០ គ្រាប់ ។​

សមត្ថកិច្ចនគរបាលជំនាញកំពុងសាកសួរម្ចាស់​ឱសថស្ថាន នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តដើម្បី ចាត់ការបន្តតាមច្បាប់៕យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print