ខេត្តសៀមរាប៖ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានបង្ហាញមុខជនសង្ស័យ ប្រុសស្រីចំនួន៦នាក់ ដោយពាក់ព័ន្ទទៅ និងកាច់សោកម៉ូតូ ក្រោយពីរបង្ក្រាបបានកាលពីរព្រឹកថ្ងៃ១៦ ខែមករា ឆ្នាំ២០១៦ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹក ម៉ោង៩និង១៥នាទីថ្ងៃច័ន្ទទី១៨ខែមករាឆ្នាំ២០១៦នេះ ។
ជនសង្ស័យចំនួន០៦នាក់ ប្រុស៤នាក់ស្រី២នាក់មានទីឈ្មោះ ហុង ដា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដទីកន្លែងកំណើតភូមិខ្ចុ ឃុំតាយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ទី២ឈ្មោះ រឿន សុផល ភេទប្រុសអាយុ៨៩ឆ្នាំមុខរបររត់ម៉ូតូឌុបនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ធ្លាប់ជាប់ពន្ធនាគាររយៈពេល០៥ឆ្នាំ(ប្លន់) ទី៣ឈ្មោះបឿ គឹមបួន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបររត់ម៉ូឌុប ស្រុកកំណើតភូមិហាន់ជ័យ ឃុំក្រូចសើច ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិមណ្ឌូល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ធ្លាប់ពន្ធនាគាររយះពេល០២ឆ្នាំ ទី៤ឈ្មោះសេង សុវណ្ណារ៉ា ភេទប្រុស អាយុុ២៨ឆ្នាំមុខរបរបើកបរ រថយន្តរស់នៅភូមិដើមជ្រៃ ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិកំពង់ថ្គូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្លាប់ជាប់ពន្ធនាគាររយៈពេល០១ឆ្នាំ(អំពើលួចម៉ូតូ) ទី៥ឈ្មោះប្រាក់ ពិសី ភេទស្រី អាយុ២៧ឆ្នាំមុខរបរមេផ្ទះរស់នៅភូមិសាលាកន្សែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប និងទី៦ឈ្មោះអិន សំសាន ភេទស្រី អាយុ៣៨ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិមណ្ឌល សង្កាត់ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប ។
លទ្ធផលបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ប្រុស០៤នាក់ស្រី០២នាក់ សម្ភារៈរឹមអូសបានពីជនសង្ស័យរួមមាន៖ ម៉ូតូចំនួន០៨គ្រឿង, កូនសោលេខ៨ចំនួន០១, ទុល្វីសចំនួន០១ ,ប្រាក់ដុល្លា៦៤១$,ប្រាក់រៀល៨០០០០០៛ ,ប្រាក់បាត១៨០បាត,ទូរស័ព្ទចំនួន០៩គ្រឿង ។
ជនសង្ស័យនឹងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី ការបង្ក្រាបនេះទទួលបានជោកជ័យនេះក្រោមការយកចិត្តទុកដាក់របស់កងកម្លាំងអាវុធហត្ថខេត្តសៀមរាបនិងក្រុងសៀមរាបដែលមានលោកឧត្តមសេនីយ៍ប៉ោ វណ្ណនិត មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងនោះដែរប្រជាពលរដ្ឋបានអបអរសាទរចំពោះការបង្ក្រាបនេះ ៕
ដោយ៖ ប៊ុន រិទ្ធី