ដោយសារតែកូវីដ១៩ ម្ចាស់ដែលធ្លាប់ដឹកឆ្កែទៅលេងនៅខាងក្រៅជារៀងរាល់ថ្ងៃ មិនអាចចេញទៅបានដោយសារតែច្បាប់ហាមចេញពីផ្ទះ ។ ពលរដ្ឋនៅសាធារណរដ្ឋឆែក បានប្រើប្រាស់ដ្រូនជំនួញវិញសម្រាប់ដឹកសត្វចិញ្ចឹមគួឲ្យស្រឡាញ់របស់ខ្លួនបានទៅក្រៅ លេង ដូចធម្មតា។
លោក Vakis Demetriou រស់នៅក្នុងប្រទេសឆែក បាននឹកឃើញប្រើប្រាស់ដ្រូនសម្រាប់ដឹកឆ្កែរបស់ខ្លួនចេញទៅក្រៅ ។ លោកត្រូវនៅក្នុងជាង១សប្តាហ៍កន្លងមកហើយ ដើម្បីសុវត្ថិភាព និងគោរពទៅតាមច្បាប់បម្រាមគោចរ។ សត្វឆ្កែគួរឲ្យស្រឡាញ់របស់លោកចេះតែចង់ទៅខាងក្រៅទើបនឹកឃើញប្រើដ្រូនបញ្ជារ ។លោកបានបង្ហោះរូបភាពខាងលើនៅលើបណ្តាញសង្គមទទួលបានការចាប់អារម្មយ៉ាងខ្លាំង មានមនុស្សរាប់លាននាក់ចូលមើល ក្នុងរយៈតែ៦ថ្ងៃប៉ុណ្ណោះបង្ហោះលើបណ្តាញសង្គម។ ឃ្លីបវីដេអូ បានសរសេរចំណងជើងថា«ដឹកឆ្កែសម័យ៤.០»។
ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនចូលចិត្តផងដែរ ហើយនិយាយថា «បើឆ្កែអាច៍គ្មានអ្នកណាសម្អាតឡើយ»។
នៅក្នុងប្រទេសអេស្ប៉ាញនិងកាលីហ្វ័រញ៉ាអាមេរិក ប៉ូលិសក៏បានប្រើប្រាស់ដ្រូនស្នើដល់ពលរដ្ឋឲ្យនៅក្នុងផ្ទះ។ ចំណែកនៅសិង្ហបុរីវិញ ក៏ប្រើឆ្កែរ៉ូបូត ដើរប្រាប់ពលរដ្ឋនៅតាមសួនសាធារណៈឲ្យ គម្លាតពីគ្នា ដើម្បីសុវត្ថិភាព៕
https://youtu.be/9P23QB1TOdA