លែងលះគ្នា១០ឆ្នាំម៉េង កែវពេជ្ជតា Live វីដេអូបើកកកាយរឿងជូរចត់គ្រារួមរស់ជួបជុំអតីតស្វាមី

ចែករំលែក៖

​  ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាងម៉េង កែវពេជ្ជតា បានធ្វើឲ្យគេភ្ញាក់​ផ្អើលជាថ្មីក្រោយពីតារាស្រីរូបនេះបានបង្ហាញមុខក្នុងការLiveវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក។ អ្នកស្រីបានបើកកកាយអំពីជីវិតជូរចត់មួយចំនួនគ្រាដែលរស់នៅជួបជុំគ្នាជាមួយ​អតីតស្វាមីលោក​ឧត្តមសេនីយ៍ឯក មួង ឃីម។
​ផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើមសប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយ​លែង​លះ​ស្វាមី។ គាប់ជួនមានគណនីយមួយបានចូលទៅComment អំពីរឿងប្រាក់ដែលបាន​ពីការ​លែង​លះគ្នាធ្វើឲ្យអ្នកស្រី មិនពេញចិត្ត និងចាប់ផ្តើមបើកកកាយរឿងជូរចត់ និងអយុត្តិ​ធម៌គ្រា​ដែលរួម​រស់ជាមួយស្វាមី និងក្រោយពេលលែងលះ។ ក្នុងអត្ថន័យសង្ខេបនៃការlive វីដេអូជាច្រើនលើកច្រើនសារ ដែលមានពេលខ្លះរហូតដល់៣ម៉ោងនោះ អ្នកនាងបានលើក​ឡើង​ពី​ការ​ដែល​ត្រូវក្លាយខ្លួនជាភរិយា និងរងនូវភារៈមើលការខុសត្រូវជាច្រើនក្រោយពេល​រួមរស់ជាមួយអតីតស្វាមី រហូតជួបរឿងរកាំរកូស ការមើលងាយ ជេប្រមាថ ការវាយដំ ការរំលោភសិទ្ធិសេរីភាព ការបង្ខូចកិត្តិយស និងទម្លាក់កំហុសជាច្រើនបន្តបន្ទាប់ រហូតលែង​លះគ្នា ដែលនាងទទួលបានតែការមើលថែកូនទាំងពីរ និងមិនទទួលបានទ្រព្យសម្បត្តិ​ដែលប្រឹងប្រែងរកបានរួមគ្នាគ្រារួមរស់ជុំគ្នា។ អ្នកស្រី ថាអតីតស្វាមីក៏នៅតែចិញ្ចឹមចិត្តព្យា​បាទនាង និងមិនបានបំពេញតួនាទីជាឪពុកគឺមានតែការរំខាន និងរារាំងមិនឲ្យកូនចេញទៅ​រៀននៅបរទេសជាដើម។ ទោះមានឈ្មោះជាស្រ្តីមេម៉ាយក្តី ប៉ុន្តែខ្ញីចាស់រូបនេះពិតជា​មើលថែរកូន​ប្រុសស្រីរបស់នាងបានយ៉ាងល្អ។តារាចម្រៀងស្រីចាស់វស្សារូបនេះ បានអះអាង​ទៀត​ថា ខ្លួនពិតជាមិនសុខចិត្ត ដែលត្រូវរងកម្មពារអស់រយៈពេលជាច្រើនឆ្នាំហើយ នៅត្រូវបានបាត់ទាំងកេរ្ដិ៍ឈ្មោះ និងរងឈ្មោះជាស្ត្រីជេរប្ដីថែមទៀត។ នៅក្នុងវីដេអូឡាយ​ចំនួន ៣ឃ្លីប ដែលមានរយៈពេលជាច្រើនម៉ោងនោះ អ្នកនាង ម៉េង កែវពេជ្ជតា សង្កត់ហើយសង្កត់ទៀតទៅលើចំនុចត្រង់ថា ប្ដីប្រពន្ធឈ្លោះប្រកែកគ្នា ជេរគ្នា ហេតុអ្វីក៏​ត្រូវបញ្ចេញសំឡេងរបស់អ្នកនាងដែលត្រូវអតីតស្វាមីលួចថត តែភាគីអ្នកនាងម្ខាង ឱ្យពិភពលោកបានស្ដាប់អ៊ីចឹង ហើយចុះសំឡេងអតីតប្ដីដែលជេរអ្នកស្រីក្ដែងៗ ម៉េចមិន​បញ្ចេញសំឡេងមកក្រៅផង វាហាក់បីដូចជាអយុត្តិធម៌ពេកចំពោះអ្នកនាង ដែលកន្លងមក​ខិតខំ​ថែរក្សាកិត្តិយសឱ្យប្ដីអស់ជាច្រើនឆ្នាំ ទាំងបិទមាត់សង្កត់ចិត្ត។តែ​អ្នក​នាង​ក៏​បាន​បញ្ជាក់​បែប​ឌឺ​ដង​ទៅ​កាន់ លោក មួង​ ឃីម និងភរិយាបច្ចុប្បន្ន​នោះ ផង​ដែរ​ថា ប្រពន្ធ​ថ្មី​ដែល​មក​ក្រោយ​នោះ គឺ​ មក​ទទួល​កម្ម​ពី​អ្នកស្រី​ហើយ​ ។

តារាស្រីរូបនេះទម្លាយដែរថាជុំវិញ​ការ​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ថា អ្នកស្រី​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​ផ្សេង​នោះ ត្រូវ​បាន​តារា​រូប​នេះ បញ្ជាក់​ថា នោះ​ជា​ការ​ចោទ​ប្រកាន់​របស់​លោក មួង ឃីម ។ ​ ភាពវេទនារបស់អ្នកនាងនិងកូនៗ គឺមានច្រើនណាស់ក្នុងរយៈ១០ឆ្នាំមកនេះ​ ៕ ដោយ ៖វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print