ចិនបានស្នើដល់អាមេរិក ឲ្យឈប់ដាក់គំនាបទៅលើក្រុមហ៊ុន ហួវៃ ដោយគ្មានហេតុផល

ចែករំលែក៖

ក្រសួងការបរទេសចិន នៅថ្ងៃទី១៦ខែឧសភា បានប្រកាសថា អាមេរិក ត្រូវតែបញ្ឈប់ការដាក់គំនាមគ្មានហេតុផល ចំពោះក្រុមហ៊ុនចិន ក្នុងនោះមានក្រុមហ៊ុន បច្ចេកវិទ្យាដ៏ធំបំផុតរបស់ចិន ហួវៃ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ខែឧសភា បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសចិន បញ្ជាក់ថា ទីក្រុងប៉េកាំងនឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិន ដែលរងគំនាបពីអាមេរិក ក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បង្កើនការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ហួវៃ។
សកម្មភាពខាងលើរបស់ចិនកើតឡើងក្រោយពេលដែល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែឧសភា បានសម្រេចរារាំងការផ្គត់ផ្គង់ ឈីប(Chip) ដល់ក្រុមហ៊ុនទូរគមនាគមន៍ Huawei Technologies ។ ក្រុមហ៊ុនអាមេរិកក៏បារម្ភពីការខាតបង់ ដល់ផលិតផលិតឈីបរបស់អាមេរិក ប្រសិនប់ចិនសងសឹកវិញនោះ។
បណ្តាលក្រុមហ៊ុនអាមេរិក ក៏បានស្នើច្បាប់ដល់ក្រសួងពាណិជ្ជកម្ម ដើម្បីបន្តផ្តល់ឈីបដល់ក្រុមហ៊ុន ហួវៃដដែល ប៉ុន្តែត្រូវបដិសេធ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុមហ៊ុន ហួវៃ ថាបានគំរាមកំហែងដល់សន្តិសុខជាតិ ហើយក្រុមហ៊ុននេះគឺមានពាក់ព័ន្ធរដ្ឋាភិបាលចិន។
នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាស និងដាក់ក្រុមហ៊ុនអាមេរិក ចូលក្នុងបញ្ជីក្រុមហ៊ុន មិនគួរឲ្យទុកចិត្ត ដើម្បីសងសឹកលើរដ្ឋាភិបាលអាមេរិក ដែលបានដាក់គំនាមទៅលើហួវៃ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print