នគរបាលព្រំដែនគោកបញ្ជាក់​ពីករណីប្រជាពលរដ្ឋខ្មែរ​លួច​ឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

ចែករំលែក៖

​ខេត្ត​បន្ទាយមានជ័យ​ ៖​ ​នគរបាលការពារព្រំដែនគោក​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០២០នេះបានធ្វេីលិខិត​មួយគោរពសូមគោរពជូន លោក ឧត្តម​សេនីយ៍ស្នងការងារនគរបាលខេត្តបន្ទាយមានជ័យ​ អំពីករណីប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ចូលទៅ​ប្រទេសថៃ។

យោងតាម​លិខិត​ខាងលេីបានរៀប​រាប់​ថា​ កាលពីថ្ងៃទី១៩-០៥-២០២០ វេលា​ម៉ោង១៧:៣០នាទី មានពលរដ្ឋខ្មែរ​០៤​នាក់ ស្រី០២នាក់​ ក្នុងនោះមានអ្នកជូន
នាំផ្លូវ០១នាក់(ប្រុស) បានលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃត្រង់ចំណុចខាង​ក្រោយអាគារផារ៉ាម៉ិច ភូមិក្បាល
ស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ដើម្បីទៅមើលឥវ៉ាន់នៅក្នុងផ្សាឡុងភ្លើ នៅពេលធ្វើដំណើឆ្លងចូលទៅត្រូវបាន
ទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួនភ្លាមៗបានចំនួន០៣នាក់ នៅចំណុចខាងក្រោយអាគារផារ៉ាម៉ិច ភូមិដុង្ហូ ឃុំ
ប៉ាវ៉ៃ ស្រុកអារញ្ញ ដោយឡែកអ្នកនាំផ្លូវបានរត់គេចខ្លួនហើយត្រូវបានទាហានចាប់បាន ខណៈដែលគាត់រត់ទៅ
ទាក់និងរបងបន្លាលួសបណ្តាលឲ្យរងបួស ចំណែកពលរដ្ឋ០៣នាក់ត្រូវបានទាហានថៃឃាត់ទុកបណ្តោះអា
សន្ននៅទីបញ្ជាការកងអនុ,ធំ១២០១ ឯអ្នកជូននាំផ្លូវដែលរងរបួសត្រូវបានទាហានថៃបញ្ជូនទៅមន្ទីរពេទ្យ ដើម្បី
លាងមុខរបួស។

លិខិត​រៀបរាប់​អោយដឹងទៀតថា​ នៅ​ថ្ងៃទី២០ខែឧសភាឆ្នាំ២០២០ វេលា​ម៉ោង​៧:៣០នាទី ពលរដ្ឋខ្មែរទាំង០៤នាក់ ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ឲ្យកម្លាំងវរៈសេនាតូច៩១១ដែលមានឈ្មោះដូចខាងក្រោមៈ

១-ផាត់ ភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (អ្នកនាំផ្លូវចូល)។

២-អ៊ូ សុខអៀងរិទ្ធ ភេទប្រុស អាយុ​៣៨ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត​ ។

៣-ហឿ​ គឹមហុង ភេទស្រី អាយុ៤០ឆ្នាំមានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត​ ។

៤-ហឿ គឹមហុង ភេទស្រី អាយុ៤៣ឆ្នាំមានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត​ ។

ក្រោយពីកម្លាំងវរៈសេនាតូច៩១១បានធ្វើការសួនាំរួចបានប្រគល់បន្តអោយកម្លាំងអធិការក្រុងប៉ោយប៉ែតដើម្បី មាននីតិវិធីចាត់ចែងអនុវត្តន៍បន្ត​ ៕​ ដោយ​ ៖​ វណ្ណា

សូមអានលិខិតដេីមទាំងស្រុងដូចខាង​ក្រោមនេះ​ ៖​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print