ពលរដ្ឋខ្មែរ​ ទាំងជនបរទេស​ ដំណេីរចូល​ប្រទេស​កម្ពុជា​តម្រូវឲ្យមានវិញ្ញាបន​បត្របញ្ជាក់សុខភាព​ គ្មានជំងឺកូវីដ១៩ ទទួល​ស្គាល់ដោយសុខាភិបាលម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ថានឯកអគ្គរាជទូតនៃព្រះរា​ជា​ណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី​បានប្រកាសជូនដំណឹងដល់ពល​ករ-ពល​ការិនី សិស្ស-និស្សិតកម្ពុជា ដែលកំពុងស្នាក់នៅសិក្សា​ និងបម្រេីការងារនៅ​ ប្រទេសម៉ាឡេស៊ី​ ហេីយមានបំណង​ ត្រឡប់មកកម្ពុជា​ រួមទាំងអ្នកដំណេីរជន​ បរទេស​ គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលប្រទេសម៉ាឡេស៊ី ដែលនេះជាវិធានការគណៈកម្មការអន្តរ​ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០​ម្សិលមិញ​នេះ​ ។

យោងតាមសេចក្តីជូនដំណឹងផ្លូវការ​ស្ថានឯកអគ្គរាជទូតនៃព្រះរាជា​ណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ចុះនៅថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ បានណែនាំនិងតម្រូវអោយពលរដ្ឋកម្ពុជា​ និងជនរទស​ ដែលមានបំណងត្រឡប់ចូលកម្ពុជា​ ត្រូវ​អនុវត្តតាមវិធានការដូចតទៅ៖

១. គ្រប់អ្នកដំណើរទាំងអស់ដែលចូលមក​ប្រទេសកម្ពុជា គឺតម្រូវឲ្យមានវិញ្ញាបន​បត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងរយៈពេល៧២ម៉ោង។

២. អ្នកដំណើរទាំងអស់​ ទាំងជនជាតិខ្មែរ និងជនបរទេសដែលចូលមកប្រទេសកម្ពុជាត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូរឹត១៩ និងរង់​ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍​ប៉ាស្ទ័រ។

ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើននាក់ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ រាល់អ្នករួមដំណើរទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈ​ពេល​១៤ថ្ងៃ នៅទីតាំងដែលកំណត់​ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ក្នុងករណីអ្នកដំណើរទាំងអស់ត្រូវបានរកឃើញអវិជ្ជមានកូវីដ១៩នោះ ពួក​គាត់នឹងត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តម្ដងទៀតនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។

ដោយឡែក ស្ថានឯកអគ្គរាជទូតសូមប្រាប់ថា​ រដ្ឋកម្ពុជាទាំង​១៤៣នាក់ ដែល​បានខកខានដំណើរកាលពីថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០២០ កន្លងទៅ ហើយដែល​ពុំទាន់បានផ្តល់ព័ត៌មានរបស់ខ្លួនមក​ ស្ថានទូត សូមប្រញ៉ាប់ទាក់ទងមកស្ថានទូតតាមរយៈ WhatsApp លេខ៖ + 60168594868 (កិច្ចការកុងស៊ុល) + 601126263390 (កិច្ចការពលករ) និង + 85511460505 (កិច្ចការនិស្សិត)។

ពាក់​ព័ន្ធ​ពលរដ្ឋខ្មែរ​ដែលខកខានដំណើរខាងលេីនេះ​ មន្ត្រីស្ថានទូតអះអាងថា​នឹង​ កំពុងសម្រប​សម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីឱ្យបងប្អូនអាចធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ​ បានឆាប់។ ក្រុមហ៊ុនអាកាសចរណ៍​ម៉ាឡេស៊ី នឹងជូនដំណឹងមកស្ថាន​ទូតអំពីកាលបរិច្ឆេទហោះហើរនាពេលខាង​មុខ។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាស​ចរណ៍ម៉ាឡេស៊ីមានគំរោងបើកជើង​ហោះហើរឡើងវិញ (ម៉ាឡេស៊ី-កម្ពុជា) នៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខ​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print