កណ្ដាល:ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាងធ្វើការឃាត់ខ្លួននៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០ ករណីលួច ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី នៅចំណុចផ្ទះឈ្មោះហេង.ស្ថិតនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ទី១.ឈ្មោះ ភន ថង.ហៅពេទ្យ ភេទប្រុស អាយុ១៧ឆ្នាំ. ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន). ទី២.ឈ្មោះ រ៉ន ពៅ ហៅធិនភេទប្រុស. អាយុ២៩ឆ្នាំ.ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ (គេចខ្លួន) និងទី៣.ឈ្មោះ.ហុក ហេង ភេទប្រុស.អាយុ២៣ឆ្នាំ.ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ។
ជនសង្ស័យទី២និងទី៣ មានទីលំនៅភូមិគោកអណ្តែតឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល(គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ តេងតុលាហៅតួភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ. ស្រុកស្អាងខេត្តកណ្តាល។
ដោយឡែកសម្ភារៈបាត់បង់មានម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ2020 ពាក់ស្លាកលេខកណ្តាល1AJ
9301។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ តេង តុលា បានជិះម៉ូតូម៉ាកហុងដាសេ125 របស់ខ្លួនចេញពីផ្ទះរបស់ខ្លួន មកជួបជនសង្ស័យឈ្មោះ ភនថង. រួចឌុបគ្នាមកដល់ភូមិគោកអណ្តែតទាំង២នាក់. បន្ទាប់មកជនរគ្រោះបានឈប់ម៉ូតូទិញភេជ្ជះកូកាកូឡាចំនួន០១កំប៉ុងផឹកដោយមិនបានដោះសោរម៉ូតូចេញទេ.ភ្លាមនោះជនសង្ស័យឈ្មោះ.ភនថង.បានយកម៉ូតូជនរងគ្រោះជិះទៅភូមិគោកអណ្តែតបាត់.លុះបានប្រហែល២០នាទីក្រោយមក. ទេីបជនសង្ស័យឈ្មោះ ភនថង. ជិះម៉ូតូម៉ាកMSXត្រឡប់មកវិញ. ដោយមិនបានយកម៉ូតូរបស់ជនរងគ្រោះមកវិញទេ រួចហេីយជនសង្ស័យបានបបួល រងគ្រោះទៅផ្ទះឈ្មោះ ចាវ.ខណៈដល់ផ្ទះឈ្មោះចាវ ជនសង្ស័យក៏នៅព្រែកហូពេលទៅដល់ផ្ទះឈ្មោះចាវ.ជនសង្ស័យក៏ទុកជនរងគ្រោះឈ្មោះ.តេងតុលា ចោលនៅទីនោះហេីយបានជិះម៉ូតូម៉ាកMSX ត្រឡប់មកផ្ទះវិញបាត់តេម្នាក់ឯង និងបានលួចទូរសព្ទ័ម៉ាកVIVOចំនួន០១គ្រឿងដែលជារបស់ម្តាយឈ្មោះចាវមកជាមួយផងដែរ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពីជនរងគ្រោះមិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឲ្យខ្លួនវិញ ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីចាត់ការតាមច្បាប់។
បន្ទាប់នគរបាលប៉ុស្តិ៍ក្រាំងយ៉ូវទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច មកដល់ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០វេលាម៉ោង៧ព្រឹក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវបានកោះហៅឈ្មោះភនថងមកធ្វេីការសាកសួរដេីម្បីចាត់ការតាមនីតិវីធី។
សុំបញ្ជាក់ថា: ឈ្មោះភនថងធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលរយះពេល០១ឆ្នាំពីបទប្រេីប្រាស់គ្រឿងញៀន.កាលពីថ្ងៃទី២២.ខែសីហា.ឆ្នាំ២០១៧.ចេញមកវិញនៅថ្ងៃទី២២ ខែសីហា.ឆ្នាំ២០១៨៕