ភ្នំពេញ៖ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋចាប់វាយស្ទើរស្លាប់ដោយស្មានថាយុវជននេះថាជាចោរឡើងផ្ទះគេ ប៉ុន្តែនៅពេលដែលសមត្ថកិច្ចសួរនាំយុវជននោះបែជាឆ្លើយមិនដឹងអ្វីទាំងអស់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា យុវជនដែលឃាត់ខ្លួននោះមានឈ្មោះ ហង់ ប៊ុនថេន អាយុ៣១ឆ្នាំ មុខរបមិនពិត ស្នាក់នៅសហគមន៍ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុឮថាមានករណីចោរឡើងផ្ទះពលរដ្ឋនៅខណ្ឌមានជ័យហើយកម្លាំងប៉ូលិសខណ្ឌមានជ័យដេញតាមលុះមកដល់ចំណុចខាងលើក៏ត្រូវប្រជាពលរដ្ឋចាប់បានវាយស្ទើរស្លាប់ពេលនោះកម្លាំងសម្ថកិច្ចខណ្ឌសែនសុខក៏ទៅជួយអន្តរាគមន៍និងឃាត់ខ្លួនយុវជនរូបនោះយកមកអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំ ប៉ុន្តែអ្វីដែលធ្វើអោយសមត្ថកិច្ចឈឺក្បាលនោះគីនៅពេលសមត្ថកិច្ចសួរនាំបែជាយុវជននោះបានឆ្លើយថាមានគេចង់សម្លាប់ខ្លួនហើយបានឆ្លើយថាគេទៅជក់ថ្នាំជាមួយមិត្តភក្តិនៅខណ្ឌមានជ័យហើយបានស្រែកថាឃើញទេវត្តាចុះមកទៀតធ្វើអោយសមត្ថកិច្ចឈឺក្បាលតែម្តង។ ហើយពាក់ពន្ធ័ថាយុវជននេះជាចោរនោះគីរកមិនឃើញមានដើមបណ្តឹងទេហើយក៏មិនឃើញមានអ្នកណាមកដាក់ពាក្តបណ្តឹងដែរ។
បច្ចុប្បន្នយុវជនរនេះកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំបន្តទៀត៕
...
ដោយ៖ តុង សីហា