ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីឃើញមនុស្ស មួយក្រុមខ្លះជិះរថយន្ដ ខ្លះទៀតជិះម៉ូតូ ស្លៀកពាក់ឯកសណ្ឋានជានគរបាល និង ឯកសណ្ឋានស៊ីវិលប្រដាប់ដោយកាំភ្លើង ខ្លី និងវិទ្យុទាក់ទងបានចាប់ និងវាយខ្នោះ បុរស២នាក់ដាក់ចូលក្នុងរថយន្ដរួចដឹក ចេញភ្លាមៗជាបន្ទាន់ ។
ករណីខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ផ្សារទំនប់ ក្នុងភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីដែលឃើញទិដ្ឋភាពគួរភ្ញាក់ ផ្អើលខាងលើនេះបាននិយាយថា ក្រុម ទាំងនោះមិនបានមកនិយាយអ្វីនិងបង្ហាញ ដីកាឱ្យឃើញក្នុងការឃាត់ខ្លួនតំណាង របស់ពួកគាត់នោះទេ ហើយការចាប់ នេះក៏មិនទាន់ដឹងពីមូលហេតុអ្វីពិត ប្រាកដនៅឡើយទេ ។
ពួកគាត់លើកឡើងថា ការចុះចាប់ មនុស្សទាំងកណ្ដាលថ្ងៃដោយមិនបាន បញ្ជាក់ពីមូលហេតុនេះអាចផ្ដើមចេញពីខាងក្រុមហ៊ុនញូវរិចគំរាមដល់អាជីវ ករដែលកន្លងមកធ្លាប់តែតវ៉ាជំទាស់ រឿងក្រុមហ៊ុនខាងលើចង់លក់តូប និង ជួលជាថ្មីក្នុងតម្លៃថ្លៃ ដែលពួកគាត់មិន អ*ាចទទួលយកបាន ។
លោក ទៀង ច័ន្ទសារ អធិការនគរ បាលខណ្ឌឫស្សីកែវបានភ្នាក់ងារយក ព័ត៌មាននគរវត្ដតាមទូរស័ព្ទឱ្យដឹងថា កម្លាំងដែលចុះមកចាប់បុរស២នាក់នៅក្នុងផ្សារទំនប់គឺខាងនាយកដ្ឋាននគរ ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយការ ចាប់នេះគឺតាមដីការបស់តុលាការរាជ ធានីភ្នំពេញ ។
អាជីវករជាច្រើននាក់បាននាំគ្នា ប្រមូលផ្ដុំ និងលើកគ្នាទៅកាន់នាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសួរនាំពីរឿងចាប់តំណាងរបស់ ពួកគាត់ ។
បុរស២នាក់ដែលត្រូវបានចាប់ខ្លួន វាយខ្នោះបញ្ចូលទៅក្នុងរថយន្ដដឹកចេញទៅភ្លាមៗខាងលើនេះត្រូវបានគេស្គាល់ ទី១-ឈ្មោះ គឹម ប៊ុនអាន ជាអ្នកលក់ បបរស និងទី២-ឈ្មោះ សុខ នី ហៅលុច ដែលជាតំណាងអាជីវករនៅផ្សារទំនប់ ៕
ដោយ៖ អារុណរះ