បុរសម្នាក់ដេកស្លាប់នៅលើអង្រឹងសមត្ថកិច្ចជំនាញសន្និដ្ឋានថាស្លាប់ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ដេកស្លាប់នៅលើអង្រឹងក្រោមផ្ទះខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង ១៥ នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

   សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ សី ហ៊ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

   តាមការបំភ្លឺរបស់កូនប្រុសបង្កើត ឈ្មោះ  ហ៊ា ហាប  អាយុ ១៤ឆ្នាំបានឱ្យដឹងថា ខ្លួនគេមានបងប្អូន ៥នាក់ ប្រុសទាំងអស់ ម្ដាយរបស់គេនិងបងទី១ ទី២ ទៅធ្វើការនៅក្រុងភ្នំពេញ ឯខ្លួនគេនិងប្អូនប្រុស ២នាក់ទៀតរស់នៅជាមួយឪពុក។ ជារៀងរាល់ថ្ងៃឪពុករបស់ខ្លួនតែងតែផឹកស្រាស្រវឹងជាប្រចាំ មិនសូវគិតគូររឿងពិសាបាយទឹកទេ ខ្លួនគេធ្លាប់បានប្រាប់ឲ្យគាត់ឱ្យឈប់ផឹកស្រាទៅ តែគាត់នៅតែផឹក។ ថ្ងៃមួយឪពុករបស់ខ្លួនឈឺ ខ្លួនបានទិញថ្នាំពេទ្យឲ្យលេប ហើយគាត់បានឈប់ផឹកស្រាមួយរយៈ ពេលគាត់លេបថ្នាំជិតអស់ ស្រាប់តែគាត់បានទៅទិញស្រាមកផឹកទៀត។លុះមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៩ និង១០នាទីក្រោយពីហូបបាយរួច ឪពុករបស់ខ្លួនក៏ទៅដេកលើអង្រឹងក្រោមផ្ទះ ពេលនោះគាត់ឃើញ ឪពុកដូចជារងាៗ ខ្លួនក៏យកភួយមកដណ្ដប់ឲ្យ។បន្ទាប់មកខ្លួនក៏នាំប្អូនៗដេកនៅលើគ្រែក្បែរឪពុក រហូតដល់ព្រឹកឡើងថ្ងៃទី២៣ ខែឧសភា វេលាម៉ោងប្រហែល ៦ព្រឹក អ្នកមីង សួន ឡាប ត្រូវជាម្ដាយមីងបង្កើត គាត់បានយកអង្ករ និងលុយដែលម្ដាយរបស់ខ្លួនផ្ញើមកឲ្យ ពេលនោះគាត់ក៏បានស្រែកថា អាហ៊ាស្លាប់ហើយ ជួយផងបងប្អូន ពេលនោះរូបខ្លួនក៏ភ្ញាក់ពីដេកបានឃើញឪពុកស្លាប់មែន មិនដឹងពីពេលណាទេ ។

   តាមការបំភ្លឺរបស់ឈ្មោះ សួន ឡាប  ភេទស្រី ត្រូវជាប្អូន ជនរងគ្រោះ បានបំភ្លឺថា  កាលពីវេលាម៉ោងប្រហែល ១៧ល្ងាច ប្រពន្ធជនរងគ្រោះ បានទូរស័ព្ទមកប្រាប់ថា ឲ្យយកអង្ករ និងលុយឲ្យប្ដី និងកូនៗគាត់ចាយផង ពេលនោះគាត់មិនទាន់យកឲ្យទេចាំព្រឹក។លុះព្រឹកឡើងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦ព្រឹកគាត់ក៏យកអង្ករ និងលុយខ្លះមកឲ្យ ពេលមកដល់ផ្ទះបងស្រាប់តែឃើញ ជនរងគ្រោះដួលផ្កាប់មុខក្រោមអង្រឹង គាត់ក៏ស្រែកហៅបង ប្អូនមកជួយ ហើយឃើញកូនៗ ជនរងគ្រោះដេកលើគ្រែក្បែរនោះ។ ពេលនោះបងប្អូនក្នុងភូមិក៏មកជួយ ហើយបានលើកសាកសពមកឃើញមានរលាត់ស្បែកមុខ និងស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។

   ពេលទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ សហការជាមួយ លោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលទួលគ្រើល និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ។ តាមការពិនិត្យនៅដងខ្លួនសាកសពសមត្ថកិច្ចពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះ ឈ្មោះ សី ហ៊ា  បានស្លាប់ដោយសារជំងឺខ្លួនឯង (គាំងបេះដូង)។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយអាជ្ញាធរនិងសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print