សង្ស័យ​នាងមានវិបត្តផ្លូវចិត្ត​ ទេីបលោត ពីលើស្ពានកោះប៉ែនទាំងយប់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នារីពេញវ័យក្រមុំម្នាក់​ អាចសង្ស័យ​ថាមានវិបត្តិអ្វីម្យ៉ាង​បានចុះពីលេីម៉ូតូធូដេពណ៌ក្រហមដេីរ​តម្រង់មកលេីស្ពានកោះប៉ែនរួចលោតពីលេីស្ពានបំណងសម្លាប់ខ្លួន​ បណ្តាលអោយ​សន្លប់ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែលល្បាតបំពេញ​ភារកិច្ច​ក្នុងមូលដ្ឋាន​ឃេីញ​ជួយ​អន្តរាគមន៍​ដឹកនាំមក​ សង្គ្រោះ​នៅមន្ទីរពេទ្យ​​ រួចអប់រំ​ ណែនាំ​ថែមទាំងជួយថវិកាដេីម្បីរស់បន្ត​ដំណេីរ​ ទៅមុខទៀត​ ។

ហេតុ​ការណ៍​នេះ​កេីតឡេីង​កាលពីយប់​វេលា​ម៉ោង២២៖នាទី​ នៅថ្ងៃទី២៤​ ខែ​ ឧសភា​ ឆ្នាំ​២០២០​ ស្ថិតក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ។

លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន​ អធិការ​ដ្ឋាននគរបាលក្រុងកំពង់ចាមអោយដឹងថា​ ជាធម្មតា​កម្លាំង​សមត្ថកិច្ច​របស់លោក​ តែងបំពេញ​ភារកិច្ច​ចុះល្បាតក្នុងភូមិ​សាស្ត្រក្រុងកំពង់ចាម ស្រាប់តែ​នៅ​ចំណុចស្ពានកោះប៉ែន ស្ថិតក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពីដើមស្ពានខាងលិចចម្ងាយប្រហែល១00ម៉ែត្រ បានឃើញមនុស្សស្រីម្នាក់លោតពីលើស្ពានកោះប៉ែន ឃេីញ​ដូច្នេះ​កម្លាំង​ សមត្ថកិច្ច​បានដឹកមកសង្គ្រោះនៅមន្ទីរ​ ពេទ្យ​ ។

លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន បន្តថា​ ករណីនេះ​លោកបានចុះផ្ទាល់ បញ្ជាអោយកម្លាំងល្បាតនៅគោលដៅនោះ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់​ កម្លាំងប្រជាការពារ និងប្រជា​ពលរដ្ឋ ធ្វើការអន្តរាគមន៍សង្គ្រោះ ស្រង់អ្នករងគ្រោះ លោកអធិការបានបញ្ជូនជនរងគ្រោះ តាមរថយន្តរបស់អធិការ​ដ្ឋាន ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម បានទាន់ពេលវេលា ។

លោកអោយ​ដឹងទៀតថា​ អ្នករងគ្រោះឈ្មោះ ទ្រី សុខហេង អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល​ភូមិទី២​ សង្កាត់​វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ចំពោះមូលហេតុ​ លោកអធិការពុំទាន់ដឹងច្បាស់លាស់ ប៉ុន្តែ​លោកគ្រាន់ដាក់ការ​ សង្ស័យ​អាចមាន​វិបត្តិ​ផ្លូវ​ចិត្ត​ណាមួយមិន​ ខាន​ ។ លោកថា​ នារីរងគ្រោះពុំទាន់និយាយកើត និងគ្មានសាច់ញាតិនៅក្បែរ(មានមិត្តភ័ក្តម្នាក់នៅមើលថែ) លោកអធិការបានជូនថវិកាមួយចំនួន ដើម្បីដោះស្រាយបន្ទុកខ្លះផងដែរ និង កំពុងផ្សព្វផ្សាយរកសាច់ញាតិ ។

បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលតាមដាន នៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕​ ដោយ​ ៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print