ដោយសារធ្វើឲ្យប្រេស៊ីលបាត់បង់ការគ្រប់គ្រងកូវីដ-១៩ ប្រធានាធិបតីត្រូវតែទទួលខុសត្រូវ

ចែករំលែក៖

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ប្រឈមនឹងបញ្ហាជាច្រើន ក្រោយពីមានអ្នកឆ្លងនិងស្លាប់ដោយសារកូវីដ-១៩ កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលនេះ ពលរដ្ឋដែលគាំទ្រលោកក៏បានធ្លាក់ចុះខ្លាំងដែរ។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំងបានស្នើឲ្យចោទប្រកាន់ទោសលោកពាក់ព័ន្ធ ការគ្រប់គ្រងមិនបានល្អ សម្លាប់ពលរដ្ឋដោយប្រយោល។

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានមេដឹកនាំបក្សប្រឆាំងចោទថា ជាជនសម្លាប់មនុស្ស។ ការចោទប្រកាន់កើតឡើង ក្រោយពេលដែលលោកចេញទៅខាងក្រៅដើម្បីពិសាសាច់ក្រកក្នុងពេលដែលមានអ្នកស្លាប់ដោយកូវីដ-១៩ដល់ទៅ១ពាន់នាក់ក្នុងមួយថ្ងៃ។
លោក Jair Bolsonaro បានធ្វើព្រងើយកន្តើយចំពោះការណែនាំឲ្យគម្លាតសង្គមពីក្រសួងសុខាភិបាលប្រេស៊ីល ហើយបន្តចេញទៅក្រៅជួបជុំគ្នា។ ការឆ្លងរាលដាលនៅប្រេស៊ីលកើនឡើងយ៉ាងឆាប់រហ័សដោយសារតែរដ្ឋាភិបាលមិនបានចូលរួមនៅក្នុងសង្គ្រាមទប់ស្កាត់ការឆ្លងកូវីដ-១៩។ មិនតែប៉ុណ្ណោះ ប្រធានាធិបតី បានចូលរួមជាមួយក្រុមបាតុករប្រឆាំង នឹងច្បាប់បម្រាមគោចរទៀតផង។
សារព័ត៌មានAFP បានផ្សាយនៅថ្ងៃទី២៤ខែឧសភា ថា ប្រេស៊ីលមានច្បាប់គ្រប់គ្រងដាច់ដោយឡែករបស់រដ្ឋនិមួយៗ ហើយប្រធានាធិបតីមិនអាចលូកដៃចូលក្នុងការអនុវត្តច្បាប់របស់រដ្ឋទាំងនោះឡើយ ទើបប្រធានាធិបតីចូលរួមជាមួយបាតុករប្រឆាំងច្បាប់បម្រាមនានារបស់រដ្ឋ។
ប្រេស៊ីលជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេលំដាប់ទីពីរ នៅលើពិភពលោកបន្ទាប់ពីអាមេរិក។ បច្ចុប្បន្ន ប្រេស៊ីលមានអ្នកឆ្លងជាង៣៤៧ពាន់នាក់ និងស្លាប់ ជាង២២ពាន់នាក់ ។
កាលពីថ្ងៃទី ២៤ខែឧសភា ប្រធានាធិបតីប្រេស៊ីលនៅតែបន្តទៅចូលរួមជាមួយក្រុមអ្នកគាំទ្រ មិនពាក់ម៉ាស់ ប្រឆាំងច្បាប់គម្លាតសង្គម ដែលពិភពលោកកំពុងអនុវត្ត ។ លោក Jair Bolsonaro នៅតែចាប់ដៃអ្នកគាំទ្រមិនខ្វល់ពីច្បាប់បម្រាមនោះឡើយ។ ចំណុចទាំងនោះហើយបានជាក្រុមប្រឆាំង ចោទលោកថាបានសម្លាប់ពលរដ្ឋប្រេស៊ីលជាច្រើន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print