ភ្នំពេញ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាចេញពីធ្វេីការ បានជ្រុលទៅបុករថយន្តបែនដឹកដីដែលឈប់លេីស្ពាន ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនិឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ កាលពីវេលាម៉ោង១១ៈ០០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២០ នៅចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សូយ ធារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលម្តុំសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បើកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF-7389ជិះគ្នា២នាក់ ដោយម្នាក់ទៀតរងរបួសធ្ងន់ ។ ចំណែករថយន្តបង្កម៉ាក KIA ប្រភេទបែនដឹកដី ពណ៌ត្រេអ៊ុី គ្មានស្លាកលេខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា២នាក់បានជិះម៉ូតូឌុបគ្នាចេញពីផ្លូវវិមានឈ្នះ=ឈ្នះក្នុងបំណងឆ្លងស្ពានលីយ៉ុងផាត់ទៅត្រេីយខាងលិច។ ពេលបើកម៉ូតូមកដល់លេីស្ពានស្រាប់តែជ្រុលទៅបុករថយន្តដឹកដីខាងលេីពីក្រោយ ដែលរថយន្តដឹកដីនោះទំនងជាខូចចតនៅលើស្ពានគ្មានដាក់សញ្ញាសម្គាល់អ្វីទាំងអស់ បណ្ដាលឲ្យជនរងគ្រោះអ្នកឌុបបោកក្បាលជាមួយរថយន្តរួមនិឹងថ្នល់ស្លាប់ភ្លាមៗនៅនិឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ។ គ្រានោះរថយន្តដឹកដីខាងលេីបានរអិលថយក្រោយទៅបុកនឹងបង្កាន់ដៃស្ពានទល់ជាប់នៅនិឹងកន្លែងទើបអស់ល្បឿន តែក៏បង្កឱ្យបង្កាន់ដៃស្ពានរងការខូចខាតផងដែរ ។ ឃើញដូច្នោះតៃកុងរថយន្តនោះបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ ក្រោយកេីតហេតុភ្លាម ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះផងដែរ ។
បេីតាមសម្ដីបងប្រុសបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងទៀតថា ប្អូនប្រុសរបស់គាត់នៅសល់តែមួយអាទិត្យទៀតនឹងរៀបចំធ្វើពិធីភ្ជាប់ពាក្យជាមួយនារីដែលជាម្ចាស់ចិត្តរបស់គេហើយ។ ពាក្យចុងក្រោយដែលគេនិយាយជាមួយបងប្រុសគឺ “សុំមាន់បងចំនួន៥ក្បាលទុកសម្រាប់ថ្ងៃភ្ជាប់ពាក្យខាងមុខ” តែមិនគួរណាមកជួបគ្រោះអកុសលបែបនេះសោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វេីការវាស់វែង អូសយករថយន្ត និងម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ។ ចំណែកសពត្រូវបានប្រគល់ជូនទៅសាច់ញាតិដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ
គ្រោះថ្នាក់ចរាចរណ៍ស្លាប់លេីស្ពានលីយ៉ុងផាត់ រួមទាំងម្នាក់ទៀតរបួសធ្ងន់