រថយន្ដ​កាម​រី​ហា​យ​ព្រី​ត​បើក​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បី​ បាន​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ជោក​ខ្លួន​ ដោយសារ​តែ​ត្រូវ​រថយន្ដ​កាម​រី​ហា​យ​ព្រី​ត​បុក​ពេញទំហឹង​ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

IMG_3680

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣​ ទល់មុខ​យានដ្ឋាន​ យឹ​ម​ សុ​គុណ​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​ម៉ូតូ​រ៉ឺ​ម៉ក​ម៉ក​កង់​បី​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ មាន​រថយន្ដ​ម៉ាក​កាម​រី​ហា​យ​ព្រី​ត​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-1628​ បើកបរ​ដោយ​បុរស​នារី​ពីរ​នាក់​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ក៏​ជ្រុល​បុក​ចំ​ក្បាល​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ពេញទំហឹង​បណ្ដាល​អោយ​ម្ចាស់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​រង​របួស​ក្បាល​ ចំណែក​រថយន្ដ​ និង​រ៉ឺ​ម៉ក​កង់​បី​រង​កា​ខូចខាត​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​សម្របសម្រួល​ភាគី​ទាំង​សងខាង​ដោយ​ភាគី​ខាង​រថយន្ដ​ព្រម​សង​ថ្លៃ​ការ​ខូចខាត​ទៅ​អោយ​ខាង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​២៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ ៕​

IMG_3681

IMG_3679

IMG_3678

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print