អ្នកកីឡាកាសល្បីល្បាញ Rey Mysterio ​ប្រកាស​ចូល​និវត្តន៍​ ​

ចែករំលែក៖

អ្នកលេងកីឡាកាសមាឌតូចល្បីឈ្មោះ Rey Mysterio ​ ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ​ដោយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​គឺ​យប់ថ្ងៃទី១ ខែមិថុនា សប្តាហ៍ក្រោយនេះ

កីឡាករ Rey Mysterio ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​កាស នៅ​ឆ្នាំ​១៩៨៩ ​ពោល​គឺ​តាំង​ពី​រូបគេ​នៅ​វ័យ​១៤​ឆ្នាំមក​ម្ល៉េះ។ ​ឈ្មោះ​ដើម​របស់​គេ​គឺ Óscar Gutiérrez ។ ​ភាព​ល្បី​ល្បាញ​របស់ Oscar ​កាន់​តែ​មាន​ខ្លាំង​ឡើង ​បន្ទាប់​ពី​លោក​បាន​ចុះ​កុងត្រា​ប្រកួត​ឱ្យ​ស្ថាប័ន WWEដែលជាស្ថាប័នកីឡាកាសដ៏ល្បីឈ្មោះមួយ។

កីឡាករ​វ័យ​៤៥​ឆ្នាំ​ សញ្ជាតិអាមេរិកខាង​លើ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា Legend ​ក្នុង​វិស័យ​កីឡា​កាស​។ យ៉ាង​ណា​មិញ​ស្ថាប័នWWE ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​របស់ Rey Mysterio ចូលនិវត្តន៍ពីកីឡាកាស។ ​រូបគាត់បាន​ចូល​និវត្តន៍​ពី​វិស័យ​នេះ​ក្នុង​វ័យ​៤៥​ឆ្នាំនេះតែម្តង។ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នោះ ​ក៏​មាន​រៀប​ចំ​ពិធី​ចូល​និវត្តន៍​ជូន​ដល់គាត់ផងដែរ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print