គ្រោះថ្នាក់​ចរាចរណ៍​នៅ​អេ​ហ្ស៊ី​ប​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាង​៣០​នាក់

ចែករំលែក៖

​មនុស្ស​យ៉ាងតិច​២​នាក់​បាន​បាត់បង់​ជីវិត​និង​៣០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះ​ចរាចរណ៍​បង្ក​ឡើង​ដោយសារ​តែ​អាកាសធាតុ​មិនល្អ​ប្រសើរ​ ​គឺ​មាន​ខ្យល់ព្យុះ​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តំបន់​Cairo-Alexandria​ ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប​ ។​

0,,16423179_303,00

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​​នៅ​ពេល​ដែល​រថយន្ត​ដឹក​អ្នក​ទេសចរណ៍​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ជាមួយ​រថយន្ត​ធុន​តូច​ដឹក​អ្នកដំណើរ​ស្រប​ពេល​ដែល​មាន​អាកាសធាតុ​មិនល្អ​ប្រសើរ​នោះ​ ។​ អាកាសធាតុ​អាក្រក់​
​នៅ​ទូ​ទាំង​ប្រទេស​តែងតែ​ធ្វើ​ឲ្យ​ប្រទេស​អេ​ហ្ស៊ី​ប​ប្រកាស​បិទ​កំពង់​ផែ​ជា​បណ្តោះអាសន្ន​​ក្នុង​នោះ​មាននៅ​ទីក្រុង​ Alexandria,​ SharmEl-Sheikh​ និង​នៅ​ Ain​ Sokhna​ ជាដើម​​។​

​អ្នកនាំពាក្យ​ក្រុម​ឧតុនិយម​អេ​ហ្ស៊ី​ប​បញ្ជាក់​ថា​ ​មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាងលើ​ដោយសារ​តែ​អាកាសធាតុ​អាក្រក់​ដែល​បក់​បោក​ពី​ភាគ​ខាងត្បូង​​និង​ភាគ​ខាងលិច​ និង​មក​ពី​តំបន់​ Western​ Desert​។​

​អាកាសធាតុ​អាក្រក់​នេះ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅឡើយ​ ។​ អង្គការ​សុខភាព​ពិភពលោក​
WHO​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​តាម​ដងផ្លូវ​បាន​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ប្រមាណ​១២.០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​ ​។​

​ការ​ធ្វេសប្រហែស​ ឬ​ព្រងើយកន្តើយ​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ការ​ខ្វះ​ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​នៅ​តាម​ដង​មហាវិថី​ ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ជាដើម​ ហេតុ​ធ្វើ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​សម្លាប់​មនុស្ស​កាន់តែ​ច្រើន​​ឡើង​នៅ​តាម​ដងផ្លូវ​ក្នុង​ប្រទេស​នេះ​ ជា​ពិសេស​ស្ថិត​នៅ​ក្នុង​រដ្ឋ​Arab​ដែល​ជា​តំបន់​ពេញ​និយម​បំផុត​នោះ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print