ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Jordan Henderson បាននិយាយថា ការលេងនៅកីឡាដ្ឋាន Anfield និងការលើកពាន Premier League ដោយគ្មានអ្នកគាំទ្រណាម្នាក់គឺជារឿងចម្លែកណាស់ ។
កីឡាករអង់គ្លេសរូបនេះបានប្រាប់ BBC Sport ថា “ពិតណាស់វានឹងមានអារម្មណ៍ប្លែក ពីព្រោះប្រសិនបើយើងឈ្នះពានរង្វាន់ណាមួយ ហើយទទួលបានដោយគ្មានអ្នកគាំទ្រនៅទីនោះវាពិតជាចម្លែកណាស់។ យើងនៅតែមានការងារត្រូវធ្វើហើយយើងនៅតែត្រូវធ្វើឱ្យបានខ្ពស់បំផុតរហូតដល់រដូវកាលបញ្ចប់ ព្រោះយើងចង់បញ្ចប់ឱ្យបានខ្លាំងដូចដែលយើងអាចធ្វើបាននៅរដូវកាលនេះ”។
កីឡាករ Jordan Henderson បានបន្តថា “បន្ទាប់ពីនោះមិនថាយើងឈ្នះវាឬអ្វីក៏ដោយទទួលពានរង្វាន់ និងអ្នកគាំទ្រមិននៅទីនោះគ្រាន់តែត្រូវដោះស្រាយវានៅពេលវាមកដល់។ យើងសង្ឃឹមថាវានឹងកើតឡើង ហើយយើងនៅតែស្ថិតក្នុងជំហរល្អ។ វាមានន័យថាយើងបានឈ្នះពាន Premier League ហើយយើងទាំងអស់គ្នានឹងសប្បាយចិត្ត យើងអាចមើលឃើញអនាគតហើយ។ នៅពេលណាដែលអ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យចូលកីឡដ្ឋាន ខ្ញុំប្រាកដថាយើងនឹងមានការអបអរជាមួយគ្នា” ។
សូមបញ្ជាក់ថា ហង្សក្រហមឈរនៅលើកំពូលតារាងនៅរដូវកាលនេះត្រូវការឈ្នះតែ២ប្រកួត ដើម្បីលើកពានលើកដំបូងរបស់ពួកគេដែលខកខានចាប់តាំងពីឆ្នាំ១៩៩០មក។ លីកកំពូលអង់គ្លេសសង្ឃឹមថា នឹងមានការចាប់ផ្តើមឡើងវិញនៅខែមិថុនាដែលត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១៣ ខែមីនាដោយសារជំងឺកូវីដ១៩ ៕